ពានរង្វាន់ U20 FIFA World Cup អាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឈានដល់វគ្គ១៦ក្រុមចុងក្រោយ ហើយក៏បានបញ្ចប់២គូរួចរាល់ ដោយអាមេរិក និងអ៊ីស្រាអែល កក់កៅអីវគ្គ៨ក្រុមចុងក្រោយមុនគេ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ៖

កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយសម្រាប់រាត្រីថ្ងៃទី៣១ ឧសភា ឈានចូលព្រឹក១ ខែមិថុនា៖

ពានរង្វាន់ FIFA World Cup U20 ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមាន២៤ប្រទេសចូលរួម មកពី៦ទ្វីប ចែកជា៦ពូល បានចាប់ផ្តើមប្រកួតកាលពីរាត្រីថ្ងៃទី២០ ខែឧសភា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៧៧ ដោយប្រទេសអាហ្សង់ទីន ឈ្នះពាននេះច្រើនជាងគេសរុប៦លើក (1979, 1995, 1997, 2001, 2005, 2007) និងប្រេស៊ីល បាន៥លើក ខណ:ម្ចាស់ជើង​ឯកឆ្នាំចាស់អ៊ុយក្រែន មិនមានវត្តមានឡើយ៕

Share.