សិល្បៈជាតិ៖ ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ក្រោម​ប្រធាន​បទ​ ​«​KALKIN SPRING​»​ ​ត្រូវ​បាន​រៀបចំ​ឡើង​ស្ថិតនៅ​ទីតាំង​សណ្ឋាគារ Sun And Moon Riverside។​

​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​នេះ​ដែរ​ ​គឺជា​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ឡើង​ដោយ​លោក​ ​អូលីវ៉ា គង់ ​ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​ក្នុងស្រុក​ដ៏​ល្បី​មួយ​គឺ​ ​ KALKIN ​។​ ​មិនតែប៉ុណ្ណោះ​ ​សម្រាប់​ការ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នេះ​ ​ក៏មាន​បង្ហាញ​រួម​ជាមួយនឹង​ម៉ូដសក់ ​គ្រឿងអលង្ការ ​ដែល​លោកលើកគំនិតពីព្រះបរមវិស្ណុលោក ។

យ៉ាងណាមិញ​ ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​យើង​សង្កេតឃើញ​ថា​ ​មាន​ការចូលរួម​ពីសំណាក់​ភ្ញៀវកិត្តិយស​យ៉ាង​ច្រើ​ន​កុះករ​រួម​មាន​ ​អ្នក​ច្នៃ​ម៉ូដ​ ​តារា​បង្ហាញ​ម៉ូដ​ ​សិល្បករ​ ​និង​មហាជន​ទូទៅ​ផង​ដែរ​។​ ចង់ដឹងថា ម៉ូដសម្លៀកបំពាក់ប្រេន KALKIN ​មានភាពស្រស់ស្អាតប្រណីតបែបណាខ្លះនេះ សូមទស្សនាបណ្ដុំរូបភាពខាងក្រោមនេះ៖

​            ​

Share.