នគរបាលចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន ០៥នាក់ ដកហូតវត្ថុតាងសារធាតុមួយចំនួន និងកាំភ្លើងច្នៃចំនួន ០២ដើមក្នុងភូមិសាស្ត្រស្រុកបវេល។

ប្រភពពីនគរបាលស្រុកបវេលឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់នេះបានធ្វើឡើងរយៈពេល ២ថ្ងៃគឺ នៅថ្ងៃទី ១១ និងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិអូរដូនពៅ ឃុំឃ្លាំងមាស និងភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេតខេត្តបាត់ដំបង។

មនុស្សដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖ឈ្មោះជុន លីម ភេទស្រី អាយុ ៣៩ឆ្នាំ, ឈ្មោះរួម ម៉ាល័យ ភេទប្រុស អាយុ ២៩ឆ្នាំ, ឈ្មោះរួម សំអុល ភេទប្រុស អា យុ ៣៨ឆ្នាំ, ឈ្មោះកែវ ចាន់រ៉ា ភេទប្រុស អា យុ ២៦ឆ្នាំ និងឈ្មោះសុន គន្អា ភេទប្រុស អាយុ  ៣៨ ឆ្នាំ ។ជនសង្ស័យទាំងអស់គ្នារស់នៅនិងរក្សាទុក ប្រើប្រាស់សារធាតុញៀនល្មើសច្បាប់ នៅឃុំឃ្លាំងមាស ឃុំបវេល ឃុំតាក្រី ក្នុងស្រុកបវេល។

រីឯវត្ថុតាងដែលដកហូតបានរួមមាន៖ម្សៅក្រាមពណ៌ សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន ២៥ថង់ សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន, ថ្នាំគ្រាប់សំប៉ែត ពណ៌ផ្កាឈូកមានអក្សរ WY ចំនួន ១០គ្រាប់សង័្សយជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ា , ទូរស័ព្ទដៃចំនួន ០៣គ្រឿង, កាំភ្លើងខ្លីកែច្នៃចំនួន ០២ដើម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នទាំងវត្ថុតាង ក៏ដូចជាជនសង្ស័យត្រូវនគរបាលស្រុកបវេលកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.