ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះបានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ចំនួន១០១២នាក់បន្ថែមទៀត ខណៈដែលមានអ្នកជំងឺឆ្លងថ្មីចំនួន៨៣០នាក់ ។

មានមនុស្សចំនួន២៨នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។

គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦២,៧០០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៤,៤៨៩នាក់ និងស្លាប់សរុបចំនួន ៩៥៣នាក់៕

Share.