លោកណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ជាជនទី៥លានដែលទទួលបានវ៉ាក់សាំងកូវីដ១៩នៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។

សម្តេចតេជោហ៊ុន សែនបានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។

សម្តេចបញ្ជាក់ថា មកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

Share.