សិល្បៈ​ជាតិ​៖ ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ឆ្នាំ​២០២៣ កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​-រស្មី​ហង្ស​មាស​ ​អ្នក​នាង​ ឱក សុគន្ធកញ្ញា​ បាន​នាំ​កូន​ប្រុស​បណ្ដូល​ចិត្ត​ឆលី ​ចេញ​មក​អំពាវនា​វ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​ឱ្យ​ចូលរួម​ក្នុង​បរិច្ចាគ​ថវិកា​ «មួយ​ម៉ឺនរៀល» ដែល​ជា​យុទ្ធនាការ​ជួយ​បន្ត​ដង្ហើម​ដល់​កុមារ​ដែល​កំពុង​ព្យាបាល និង​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា។

ការ​ចូលរួម​បរិច្ចាគ​ថវិកា​របស់​ពុក​ម៉ែ​បងប្អូន​គឺជា​ផ្នែក​មួយ​ជួយ​បន្ត​និរន្តរភាព​មន្ទីរពេទ្យ​ទាំង​៥​សាខា ដែល​កំពុង​តែ​​ផ្ដល់​សេវាកម្ម​ព្យាបាល​កុមារ​យ៉ាង​សកម្ម​នៅ​ក្នុង​មន្ទីរពេទ្យ​ទាំង​ ៥​សាខា​របស់​មន្ទីរ​គន្ធបុប្ផា។ សម្រាប់​បងប្អូន​ដែល​មាន​បំណង​ចូលរួម​បរិច្ចាគ​ក្នុង​យុទ្ធនាការ​ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​សូម​ស្កែន​ KHQR CODE ខាងក្រោមនេះ ឬ ចុចតំណ​ភ្ជាប់​ខាង​ក្រោម​នេះដើម្បីបរិច្ចាគ

១. https://bit.ly/3LadoxO (តំណទៅកាន់ KH QRCODE)

២. https://bit.ly/3XBzbDn (តំណទៅកាន់លេខគណនី)

យុទ្ធនាការ​បរិច្ចាគ​ថវិកា​រួម​គ្នា​ដើម្បី​នាំ​ភាព​ញញឹម​ដល់​កុមារ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​បាន​ចាប់​ផ្ដើម​ សូម​បងប្អូន​ចូលរួម​គ្នា​ ដើម្បី​ឱ្យ​យុទ្ធនាការ​នេះ​សម្រេច​បាន​ជោគជ័យ​៕

Share.