ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល​ប្រព្រឹត្តិទៅចាប់​ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែ​មិថុនា ឆ្នាំ២០២៣ ត្រូវ​បានកំណត់ជាគោលការណ៍នូវប្រទេសកីឡាចំនួន១៣ និង​ប្រភេទ​កីឡា​សម្តែង១ និងមាន ១១ប្រទេសចូលរួម ប្រតិភូកីឡាសរុបចំនួន ២ ៦៩២នាក់។

ប្រកួត កីឡាអត្ត​ពល​កម្ម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន​ប្រទេស នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ពហុកីឡដ្ឋានជាតិមរតកតេជោ ដែល​ការ​ប្រកួត​គ្រោង​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន ១៤ប្រភេទ រួមមាន កីឡាប៊ូស្យា បាល់​ទាត់​ម្ខាង​៥នាក់ (ចលករខួរក្បាល) បាល់​បោះ​ពិការ​ភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់​ទះអង្គុយ អុក បាល់​ទាត់​ម្ខាង​៧នាក់(ចលករខួរក្បាល) អត្ត​ពល​កម្ម ហែលទឹក លើកទម្ងន់ បាល់ទះលើរទេះ យូដូ និង​កីឡាអេឡិចត្រូនិច (Demonstration Sport)៕

Share.