កាល​ពី​ថ្ងៃ១២ ខែ​កក្កដា​ ឆ្នាំ​ ២០២១ តារា​ចម្រៀង​ Rap ដ៏​ល្បី​របស់​កម្ពុជា​ លោក G-Devith បាន​ចេញ​មក​ប្រកាស​ថា​​ចាប់​ពី​ពេល​នេះ​តទៅ​លោក​ជា​តារា​ចម្រៀង​ឯករាជ្យ មិន​ស្ថិត​ក្រោម​ App ចម្រៀង​ណាមួយ​​ទៀត​នោះ​ទេ​។

​តារា​ចម្រៀង​រូប​នេះ​ បាន​ប្រកាស​​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​បាន​សរសេរ​បញ្ជាក់​យ៉ាង​ខ្លី​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​​ថា​៖
«Official announcement: ខ្ញុំមិនស្ថិតនៅក្រោមសិទ្ធផ្តាច់មុខរបស់ app ចម្រៀងណាមួយទៀតនោះទេ សូមអរគុណ ។ From now on, I’m not under any contract or any music app anymore. Thanks and stay tune.»

យោង​តាម​​​សំណេរ​ប្រកាស​របស​់​លោក G-Devith ​ទោះ​ជា​លោក​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ក្ដី​ ប៉ុន្តែ​មហាជន​បាន​ទាញ​សេចក្ដី​សន្និដ្ឋាន​បាន​ថា​ លោក​​​អាច​នឹង​បញ្ចប់​កុង​ត្រា​ជាមួយ​នឹង​ App Pleng របស់​ក្រុម​ហ៊ុន​ Smart ហើយ​​មក​ធ្វើ​ការងារ​ឯក​ជន​របស់​ខ្លួន​​ឯង​ពេញ​ដៃ​ពេញ​ជើង​វិញ​។

​ងាក​មក​​អ្នក​​​គាំទ្រ​​របស់​លោក​ក៏​បាន​ចូល​មក​អបអរសាទរ​ និង​ គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ ហើយ​នឹង​បន្ត​គាំទ្រ​លោក​ជានិច្ច​ ​​ទោះ​ក្នុង​កាលៈ​ទេសៈ​ណាមួយ​ក៏​ដោយ​៕​

Telegram-Troryorng

Share.