សិល្បៈជាតិ៖ អ្នកនាង ផន សុផារី ជាអ្នកម៉ាក់របស់ ប៊ែលទ្បាអ៊ែលលី ក្ដៅក្រហាយមិនស្ទើរទេ ដោយសារមានអ្នកលេងបណ្ដាញសង្គមយករូបកូនស្រី អ៊ែលលី មកប្រមាថអាយុជីវិត ដែលចំថ្ងៃទី ១ មិថុនា ជាទិវាកុមារអន្តរជាតិតែម្ដង។

អ្នកនាង ផន សុផារី បានបង្ហាញសារបដិសេធចំពោះ Fake News ដែលថា កូនស្រីខ្លួនរបស់ស្លាប់ និងសុំឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជួយអន្តរាគមន៍រឿងនេះផងដែរ។

ជេខ្ញុំ ប្រមាថខ្ញុំ ខ្ញុំអាចលើកលែងឲ្យបាន តែកុំប្រមាថជីវិតកូនខ្ញុំ កុំស្មានថាខ្ញុំឲ្យអ្នកឯងរស់បានសុខឲ្យសោះ !!! អរគុណបងៗដែលជួយអន្តរាគមន៍ 🙏🏼នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បញ្ចាក់ ( សំដៅលើម្ចាស់ផេក អ្នកក្នុងរូបpf មិនពាក់ព័ន្ធឡើយ )

ផន សុផារី

ករណីនេះអ្នកនាង ផន សុផារី ចង់ផ្ញើសារទៅកាន់អ្នកធ្វើហ្វេសប៊ុកផេក ឬអ្នកធ្វើទីផ្សារអនឡាញ ដែលយករូបកូនស្រីមកប្រមាថអាយុវជីវិតដើម្បីរកចំនួន Like នោះ ឱ្យបញ្ឈប់សកម្មភាព ព្រោះអ្នកនាង និងគ្រួសារស្រឡាញ់កូនណាស់ ហើយគ្មានឪពុកម្ដាយឯណាមិនស្រឡាញ់កូននោះទេ។ អ្នកនាងចង់ឱ្យពិចារណាឡើងវិញនូវទង្វើមិនសមគួរនេះ៕ សូមចូលទស្សនាវីដេអូ Live របស់អ្នកនាង ផន សុផារី

Share.