ជា​រឿង​ដែល​កំពុង​ទទួល​បាន​ការ​ចាប​់​អារម្មណ៍​យ៉ាង​ខ្លាំង​ ក្រោយ​គ្រូ​ភាសា​អង់​គ្លេស​ដ៏​ល្បី​ឈ្មោះ​ លោក​គ្រូ​ Lookgolf បាន​ចេញ​មក​ប្រកាស​លាចាក​រង្វង់​សិល្បៈ​ ព្រម​ទាំង​ឈប់​ទទួល​ការងារ​ក្នុង​វិស័យ​សិល្បៈ​ទាំង​អស់​ ហើយ​សូម​ឱ្យ​មហាជន​ឈប់​ហៅ​ឈ្មោះ​លោក​ថា​ជា​បុគ្គល​ល្បី​ ឬ​បុគ្គល​ក្នុង​ពិភព​សិល្បៈ​ ក្រោយ​ពេល​ដែល​លោក​ចេញ​មក​ Call out តែ​អ្នក​ផ្សេងៗ​ក្នុង​រង្វង់​សិល្បៈ​នៅ​ស្ងៀម​ទោះ​ជា​ស្ថានការណ៍​កំពុង​តែ​ផុយស្រួយ​ក្ដី​​

ថ្មីៗ​នេះ​លោក​គ្រូ​ Lookgolf បាន​​បង្ហោះ​សំណេរ​​នៅ​លើ​បណ្ដាញ​សង្គម​ថា​៖ «ខ្ញុំ​បាទ​សុំ​ចាក​ចេញ​ពី​រង្វង់​សិល្បៈ​ព្រោះ​បើ​ស្ងប់​ស្ងាត់​បែបនេះ​ ខ្ញុំ​ចង់​ខាត​ពេល​នៅ​កន្លែង​បែបនេះ​ សូម​ឱ្យ​គ្រប់​គ្នា​កុំ​រំលឹក​ដល់​ Lookgolf ក្នុង​ឋានៈ​ជា​មនុស្ស​ក្នុង​រង្វង់​សិល្បៈ​បន្ត​ទៀត​ ធម្មតា​ខ្ញុំ​ចូល​សិល្បៈ​ប៉ុ​ន​កូន​ដៃ​ ថ្ងៃ​នេះ​សូម​ដើរ​ចេញ​ទាំង​ស្រុង​»

លោក​គ្រូ​បង្រៀង​ភាសា​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​ «​តទៅ​ថ្ងៃ​មុខ​ សូម​ឱ្យ​អ្នក​សារព័ត៌មាន​ដែល​បាន​ឃើញ​សំណេរ​នេះ​ មេត្តា​និយាយ​ពី​ខ្ញុំ​ក្នុង​នាម​ជា​ជនជាតិ​ថៃ​មួយ​រូប​ សូម​កុំ​យក​ខ្ញុំ​ចូល​ទៅ​ពាក់ព័ន្ធ​ជា​មួយ​នឹង​ពាក្យ​ថា​រង្វង់​សិល្បៈ​ទៀត​ សូម​អរគុណ​ ហើយ​មិន​ចាំ​បាច់​ធ្វើ​ព័ត៌មាន​ដែល​ខ្ញុំ​ប្រកាស​នេះ​ទេ​ នាំ​តែ​ខាត​ពេល​ យក​ពេល​ទៅ​ធ្វើ​ព័ត៌មាន​ជួយ​ប្រជាជន​ប្រសើរ​ជាង​ ខ្ញុំ​សូម​ផ្អាក​ការងារ​ក្នុ​ង​រង្វង់​សិល្បៈ​ទាំង​អស់​ ដូច្នេះ​មិន​បាច់​ទាក់ទង​មក​ខ្ញុំ​ទៀត​ទេ​ អរគុណ​»

ពាក្យ​សម្ដី​របស់​លោក ហាក់​ចាក់​ចំបេះដូង​មហាជន​ ធ្វើ​ឱ្យ​មាន​អ្នក​ចូល​ទៅ​ Comment និង​ ចែក​រំលែក​សំណេរ​របស់​លោក​យ៉ាង​ច្រើន​៕

ប្រភព៖ Sanook

Telegram-Troryorng
Share.