ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខក្រោយចប់អាស៊ានប៉ារ៉ាហ្គេម ១ថ្ងៃ ដែលជាការប្រកួតលក្ខណៈអាជីព (Pro Team) មាន​ការ​ចូល​រួម​ពី​ក្រុម​អាជីពចំនួន ១២ក្រុម មកពីជំវិញពិភពលោក។

ដោយកាលប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខណ:​ក្រុម​កម្ពុជា Burn X Flash នឹង​ត្រូវ​ប្រកួតបើកឆាក ទល់នឹងក្រុម​មក​ពី​ប្រទេសឥណ្ឌូនេស៊ី ONIC Esport នៅថ្ងៃទី១០ មិថុនា វេលាម៉ោង ២:នាទីតទៅរសៀលតទៅ។ ប្រកួតទី២ ប្រកួតទល់នឹងក្រុម Out Play (អាមេរិកខាងជើង) ថ្ងៃទី១៣ មិថុនា វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ។

ក្រុមទាំង ១២ត្រូវបានចាប់ពូលប្រកួត Group Stage ជាផ្លូវការសម្រាប់ MSC ២០២៣ រួចរាល់៖

  • ពូល A មានដូចជា៖ ក្រុម Echo (ហ្វីលីពីន), ក្រុម IFMP (តួគី), ក្រុម EVO (ឡាវ)
  • ពូល B មានដូចជា៖ ក្រុម FNX (មីយ៉ាន់ម៉ា), ក្រុម RSG (សិង្ហបុរី), ក្រុម EVOS (ឥណ្ឌូនេស៊ី)
  • ពូល C មាន​ដូច​ជា៖ ក្រុម ONIC (ឥណ្ឌូនេស៊ី), ក្រុម OP ( អាមេរិកខាងជើង), ក្រុម BXF (កម្ពុជា)
  • ពូល D មាន​ដូច​ជា៖ ក្រុម TDK (ម៉ាឡេស៊ី), ក្រុម BLCK (ហ្វីលីពីន), ក្រុម OPY ( មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង)

គួររំលឹកថា ព្រឹត្តិការណ៍ MSC នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ រៀបចំដោយ MOONTON ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុមចូលរួម។ នៅឆ្នាំបន្តបន្ទាប់ មានការកែសម្រួលទម្រង់ថ្មី និង​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ធ្វើឲ្យចំនួនក្រុមមានការកើនឡើង៕

Share.