ភ្នំពេញ៖ ស្រ្តីជាជនបរទេសម្នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាតាមផ្លូវ ត្រូវរថយន្តម៉ាកTOYOTA CAMRY បុកពេញទំហឹង ហើយព្យាយាមបើករត់គេចពីកន្លែងកើតហេតុ ដោយបន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកជាបួនផ្លូវ១៥៧កែង និងផ្លូវ១៨៣ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញជនជាតិបរទេសពីរនាក់ប្រុសមួយស្រីមួយបើកម៉ូតូម៉ាកFTR ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IE.8718បើកតាមបណ្ដោយផ្លូវ១៥៧ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាក toyota camry ស៊េរីឆ្នាំ២០០៨ ពណ៌ទឹកមាស ពាក់ស្លាកលេខបន្ទាយមានជ័យ2E.5575បើកតាមបណ្ដោយផ្លូវ១៨៣ ក្នុងទិសដៅពីលិចមក កើតយ៉ាងលឿន បានមកបុកពេញទំហឹងបណ្ដាលឱ្យជនជាតិបរទេសជាស្ត្រីស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យនិងរងរបួសស្រាលបុរសម្នាក់ក្រោយពីបុកហើយរថយន្តបានបន្ថែមល្បឿនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង តែនៅកន្លែងកើតហេតុមានជ្រុះស្លាកលេខរថយន្ត ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំ ម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបានដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថងបទ៖ តាតុងសែនជ័យ

Share.