កីឡាការិនី វ៉ិត ចន្ថា បង្ហាញការលើកទឹកចិត្តដល់អ្នកមានពិការភាព​ឲ្យ​មាន​ស្មារតី​តស៊ូ កុំឲ្យ​រស់​នៅ​ដូច​ក​ង្កែបក្នុងអណ្ដូង គឺយើង​ត្រូវ​ចេញ​មើលពិភពលោកខាងក្រៅ​ពីការអភិវឌ្ឍ និង​មាន​ភាព​ជឿន​លឿន​បែបណា។

ម្ចាស់មេដាយមាស លើវិញ្ញាសាលោតចម្ងាយ បាន​ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសាព័ត៌មាន​ថា៖ «ដំបូង​ខ្ញុំចាប់​ផ្ដើម​លេង​កីឡា​គឺបាន​លះបង់​ទាំង​ភាព​អៀន​ខ្មាស់ និង​មាន​មហិឆ្ឆតា​ទោះបី​ខ្ញុំពិការ​តែ​ប៉ះ​ដូងខ្ញុំមិនពិការឡើយ ហើយ​និង​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​យកឈ្នះលើខ្លួនឯងផ្ទាល់ ដើម្បីបង្ហាញ​អោយ​អ្នក​ដទៃឃើញពីជោគជ័យ ជន​ពិការ​ភាព​ក៏អាច​លេងកីឡាបានដែរ»។

កីឡាការិនី វ៉ិត ចន្ថា បានប្រែជីវិតពីអតីតកាលជាជនមានពិការភាពមានជីវិតលំបាក ជា​អ្នក​ធ្វើ​ការ​តាមផ្ទះគេ ដើររស់នៅធ្វើការតាមផ្ទះគេ ដើម្បីចិញ្ចឹមជីវិតខ្លួន និងគ្រួសារ។ ការពុះពារនិង​មាន​គោល​ដៅច្បាស់លាស់​នេះហើយ បាន​ធ្វើ​ឲ្យ ចន្ថា ប្រែ​ជីវិត​ក្លាយ​ទៅ​ជាអត្តពលិក​ជន​ពិការ​ជម្រើស​ជាតិ។


ចន្ថា មានស្រុកកំណើរខេត្តកំពង់ស្ពឺ មានបងប្អូន ៦នាក់ ស្រី២នាក់។ ជីវិតជាកម្មការិនីរោងចក្រ ត្រឹមរកកម្រៃចិញ្ចឹមជីវិតបានទាំងលំបាក់ បានធ្វើឲ្យ ចន្ថា អ្វីដែលខ្លួនស្រឡាញ់ឃើញ គឺការលេង​កីឡា និងបាន​ប្រឡូកចូល​ហ្វឹកហាត់​នៅក្នុងឆ្នាំ២០១៤ ក្នុងនាមជាកីឡាការិនីរត់ចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រ។

គួររឺលឹកថា កីឡាការិនី វ៉ិត ចន្ថា នៅឆ្នាំ២០១៧ ចន្ថា ​ទទួល​បានមេដាយ​ប្រាក់១គ្រឿង​លើ​វិញ្ញាសា​លោតចម្ងាយ និងសំរឹទ្ធ១គ្រឿងលើវិញ្ញាសារត់ប្រណាំង៤០០ម៉ែត្រ។ ការ​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១១ នៅក្នុងទីក្រុងសូឡូ នៅប្រទេសឥណ្ឌូនេស៊ី ដណ្ដើមមេដាយមាស ២គ្រឿង និង​មេដាយ​បប្រាក់ ១គ្រឿង ក្លើវិញ្ញាសាកីឡាអត្តពលកម្ម លោតចម្ងាយ និងរត់ប្រណាំង​៤០០ម៉ែត្រ រួម​ជាមួយ​នឹង​មេដាយប្រាក់ លើវិញ្ញាសារតប្រណាំង ២០០ម៉ែត្រ៕

Share.