កំពង់ស្ពឺ​ ៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង កាលពីថ្ងៃទី០១ ខែ​មិថុ​នា ឆ្នាំ២០​២៣ វេលាម៉ោង ១៧និង៣០នាទី ស្តិតនៅចំណុចភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះរងគ្រោះ​ ធ្វើអំពីឈើ ប្រ​ក់ស័ង្កសី ទំហំ ៥ម៉ែត្រគុណ ៦ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ សុខ វុិត ភេទប្រុស អាយុ ៣៨ឆ្នាំ បណ្តាលឲ្យឆេះផ្ទះអស់ទាំងស្រុង ខូចខាត​រថយន្ត ០១គ្រឿង ម៉ាក TOYOTA TACOM​A (2002) ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2X-​8353 ឆេះទូដាក់ខោអាវ ០៣, គ្រែដេក ០៣, ពូកដេក ០២, ទូរទឹកក ០១, ប្លង់ដី ០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២សន្លឹក, សំបុត្រកំណើត ០៤សន្លឹក, សៀវភៅស្នាក់​នៅ ០១​ក្បាល, ប័ណ្ណសម្គាល់យានយន្ត ០២សន្លឹក និង កាត​ចាក់វ៉ាកសាំង២សន្លឹក។

May be an image of fire and text

តាមការបញ្ជាក់​ពីសមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ និងកម្លាំង​ជំនាញ​បានឲ្យដឹងថា មូលដែលបណ្តាលឲ្យកើតជាអគ្គិភ័យនេះមក​ពីការតខ្សែតំណច្រេីនក​ន្លែង​ មិនមានលក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ ទើបឆ្លងចរន្ដអគ្គីសនី បង្កជាអណ្តាតភ្លើងឆាបឆេះបែបនេះ។ ​ជាមួយគ្នានេះដែរសមត្ថកិច្ច​សំណូមពរ​ដល់ពលរដ្ឋ​ ត្រូវ​ពិនិត្យ​លេីចំណុចនេះ​ ដេី​ម្បីជៀសវាងគ្រោះមហន្ដរាយ​ កេីតឡេីង​ជាយថាហេតុ​៕

May be an image of fire and text

អត្ថបទ៖សង្គម

Share.