សង្គម ៖ ​ថ្មីៗ​នេះ​​មាន​ករណី​ភ្ញាក់​ ​ផ្អើល​​រឿង​បុរស​ម្នាក់​​​​ចេញ​មក​រៀបរាប់​ថា​ខ្លួន​បាន​បាត់​លុយ​អស់​ ១០​ម៉ឺន​ដុល្លារ​ ដោយ​សារ​តែ​ត្រូវ​គេ​ប្រើ​ប្រាស់​លេខ​ទូរស័ព្ទ​លោក​វេរ​ចេញ​​ ដោយករណី​នេះ​ក្រៅ​ពី​មាន​ការ​ឆ្លើយ​តប​ពី​ធនាគារ​​សន្យា​ជួយ​ស៊ើប​អង្កេត​និង​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាប់​ខ្លួន​ជន​ល្មើស​​នោះ​​ ស្រាប់​តែ​មាន​គណនី​មួយ​បាន​ចេញ​មក​ទម្លាយ​ថា​ បុរស​ដែល​ផុស​បាត់​លុយ​​ និង​យក​រូប​គេ​មក​ផុស​ថា​ជាជន​សង្ស័យ​នឹង​ត្រូវ​ម្ចាស់​រូប​ប្ដឹង​ទារ​ជំងឺ​ចិត្ត​។ តើ​រឿង​​នេះ​កើត​​ឡើង​ពិត​ ឬ​គ្រាន់​តែ​រឿង​ប្រឌិតធ្វើ​រឿង​ដើម្បី​អាជីវកម្ម​?

រឿងហេតុ​ដែល​បង្ក​ឱ្យ​មាន​ការ​​ព្រួយ​បារម្ភ​ពី​ប្រព័ន្ធ​សុវត្ថិភាព​របស់​អ្នក​ប្រើ​ប្រាស់​ធនាគារ និង​ប្រើប្រាស់​ស៊ីមទូរស័ព្ទ​ ព្រោះ​ចោរ​អាច​ប្រព្រឹត្តិ​បទ​ល្មើស​ងាយ​ស្រួល​ពេក​ត្រូវ​បាន​គណនី​របស់​លោក ស៊ិន សុភា (Sin Sophea) បុគ្គល​មាន​មុខ​មាត់​លើ​បណ្ដាញ​សង្គម​ចេញ​មក​ទម្លាយ​​ជា​បន្ត​បន្ទាប់ថា​៖ «​បន្ទាប់​ពី​ផុស​ថា​ពិបាក​ចិត្ត​រឿង​បាត់​លុយ​រាប់​មុឺន​ក្នុង​ធនាគារ​ ​ស្រាប់​តែ​ឥឡូវ​ផុស​ថា​សប្បាយ​ចិត្ត​​ណាស់​ដោយសារ​មាន​អ្នក​ខមិន​តែ​ស្ករ​ជួយ​លើក​ទឹក​ចិត្ត​ឈប់​សម្តែង​បាន​ឈប់​ទៅ​ពុល​មនុស្ស​អស់​ហើយ​អញ​សូម​អង្វរ​»​

បន្ត​ទៀត​លោក​ផុស​ថា​៖ «​ថ្ងៃនេះ​ជន​ដែល​ផុស​ថា​បាត់​លុយ​ក្នុង​ធនាគារ​ និង​ម្ចាស់​រូបថត​ដែល​ជន​នោះ​ចោទ​ថា​ជន​សង្ស័យ​ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​សួរ​នាំ​ ​អាច​វាស់​កម្ពស់​ជន​បំពុល​ថា​បាត់​លុយ​»​

​ចុង​ក្រោយ​កាល​ពី​យប់​ទី២ ខែ​មិថុនា លោក​បាន​ផុស​ទៀត​ថា​៖ ​«​ជន​ដែល​ផុស​ថា​បាត់​លុយ​ក្នុង​កុង​ធនាគារ​​បន្ទា​ប់​មក​យក​រូបថត​បុរស​ម្នាក់​ចោទ​ថា​ជន​សង្ស័យ​នោះ​ត្រូវ​ម្ចាស់​រូប​ថត​ប្តឹង​ទារ​ជំងឺ​ចិត្ត​​ព្រោះ​រឿង​បាត់​លុយ​ជា​រឿង​មិន​ពិត​………​!​»​

ក្រោយ​សំណេរ​ចុង​ក្រោយ​លោក​បង្ហោះចេញ​មក​ក្រៅ​ ក៏​មាន​អ្នក​បញ្ចេញ​មតិ​យោបល់​ និង​ជជែក​វែកញែក​គ្នា​ ដោយ​មាន​អ្នក​ដាក់​បន្ទុក​ទៅលើ​បុរស​ដែល​ផុស​រឿង​បាត់​លុយ​ថា​គឺជា​ការ​បំពុល​សង្គម​ ខណៈ​អ្នក​ស្គាល់​ក្រុម​គ្រួសារ​របស់​បុរស​រូប​នោះ​បាន​លើក​ឡើង​ថា​ក្រុម​គ្រួសារ​របស់​លោក​ ពិសេស​ភរិយា​គឺជា​អ្នក​ជំនួញ​អនឡាញ​ជោគជ័យ​មួយ​រូប​ មិ​​ន​ មាន​ពេល​វេលា​មក​ធ្វើ​រឿង​អត់​ប្រយោជន៍​នោះ​ឡើយ​។ ជាង​នោះ​ម្ចាស់​គណនី​ដែល​អះអាង​ថា​បាត់លុយ​នោះ​បាន​បង្ហោះ​​ភស្តុតាង​គឺលេខ​កុង​ធនគារ​ដែល​ទទួល​បាន​លុយពី​កុង​របស់​ខ្លួនវេរទៅ​។​

ចំពោះ​ករណី​នេះ​រឿង​ពិត​ទៅ​ជា​យ៉ាង​ណា​ទៀត​នោះ​ មាន​តែ​រង់ចាំ​តាម​ដាន​និង​ស្រាយ​បំភ្លឺ​ ពី​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ​តើ​ករណី​នេះ​គឺជា​រឿង​ពិត គឺក៏​ជា​រឿង​ប្រឌិត​ ដើម្បី​ភាពល្បីល្បាញ​​បម្រើ​ឱ្យ​អាជីវកម្ម?

Share.