ក្រុមកីឡាការិនីបាល់បោះជិះរទេះជនរបស់កម្ពុជា ដណ្ដើមបានមេដាយមាស បន្ទាប់​ពីយក​ឈ្នះ​ក្រុម​កីឡាការិនីថៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខណៈ​នេះ​ជា​ការ​ឈ្នះ​មេដាយ​មាស​ឆ្នាំ​ទី២​របស់​ក្រុម​នារី​កម្ពុជា ខណៈ​ឆ្នាំ​ដំបូង​នៅ​ឥណ្ឌូណេស៊ី កន្លង​ទៅ​ក៏​ដណ្តើម​បាន​មេដាយ​មាស​ដែរ។

ការប្រកួតវិញ្ញាសាបាល់បោះនារីជិះរទេះ ៣ទល់៣ វគ្គដណ្តើមមេដាយមាស រវាង​ក្រុម​កីឡា​ការិនី​ម្ចាស់ផ្ទះកម្ពុជា និងក្រុមកីឡាការិនីថៃ ដោយម្ចាស់ផ្ទះកម្ពុជាឈ្នះមេដាយមាស បន្ទាប់ពីផ្តួលថៃ ដោយលទ្ធផល ១១ ទល់ ៩ ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹក​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

រំលឹកថា សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី លើ​ប្រភេទ​កីឡាបាល់​បោះជិះរទេះនេះ គឺក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា ដណ្តើមបានមេដាយមាស លើ​វិញ្ញាសា ៣នាក់ទល់៣នាក់ និងមេដាយប្រាក់ លើវិញ្ញាសា ៥នាក់ទល់៥នាក់។ ប៉ុន្តែ​ក្រុម​បាល់​បោះបុរសរបស់កម្ពុជា មិនទទួលបានមេដាយឡើយ៕

Share.