សិល្បៈជាតិ៖ ការប្រកួតនៅក្នុងកម្មវិធី Mister Miss Culture Global 2023 បានបង្ហាញលិទ្ធផលនៅក្នុងវគ្គផ្ដាច់ព្រ័ត្រឱ្យឃើញថា ឆ្នាំដំបូងនេះម្ចាស់មកុដឯក Miss Culture Global 2023 គឺបានមើលលើបវរកញ្ញាឯកកម្ពុជាគឺ តុង កណ្ណិកា ។

ឆ្នាំដំបូងនេះការប្រកួតបានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយក្នុងនោះ បេក្ខភាពបវរកញ្ញាដែលទទួលបានជយលាភីលំដាប់រង ១ បានទៅលើ Miss Culture Global Philippines និង ជយលាភីលំដាប់រង ២ បានទៅលើ Miss Culture Global Indonesia។

ភ្ជាប់ជាមួយដំណឹងល្អនេះដែរ នៅវគ្គផ្ដាច់ព្រ័ត្រដដែល បេក្ខភាពបុរសឯក ឆន ឈីត ដែលតំណាងឱ្យប្រទេសកម្ពុជា ក៏បានទទួលជយលាភីលំដាប់រងទី ៣ នៃកម្មវិធី Mister Global Culture 2023 ខណៈដែលម្ចាស់ពានជយលាភីលេខ ១ បានទៅលើបុរសឯក Tuan Abu មកពីប្រទេសម៉ាឡេស៊ី នៅក្នុងឆ្នាំដំបូងនេះផងដែរ។

សម្មិតផលដ៏អស្ចារ្យនេះអាចបង្ហាញបានថា កម្ពុជាធ្វើបាន បុរសឯក និងបវរកញ្ញា របស់ប្រទេសកម្ពុជាគឺពិតជាធ្វើបាន លើកស្ទួយមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិដែលជាទីមោទកភាពក្រៃលែង៕

Share.