សិល្បៈជាតិ៖ ដំណឹងខ្សឹបខ្សៀវនៃការលែងលះតារាស្រី គីម លីហ្សា ធ្លាប់ត្រូវបានសុះសាយម្តងរួចមកហើយក្នុងចង្កោមអ្នកសិល្បៈ ពេលគឺក្រោយពីនាងលេចមុខមករស់នៅនិងប្រកបមុខជំនួញនៅកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២០មកម៉្លេះ។

ដោយឡែក នៅយប់មិញនេះ ស្រាប់តែអ្នកនាង គីម លីហ្សា ចេញមកបង្ហាញសារថា អ្នកនឹងស្វាមីបានលែងលះគ្នាអស់រយៈពេលមួយឆ្នាំមកហើយ ក៏ប៉ុន្តែដំណឹងត្រូវបានអ្នកនាងសម្ងំលាក់ទុកសិន។

យ៉ាងណាមិញ អ្នកនាង គឹម លីហ្សា បានបង្ហាញសារឱ្យភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣នេះថា ៖

« សូមប្រកាសជាផ្លូវការថាខ្ញុំ​ និង​ បុគ្គល​ឈ្មោះ​ គីវ​ វុឌ្ឍី​ មិនមានជាប់ពាក់ពន្ធ័អ្វីនិងគ្នានោះទេ​ ព្រោះខ្ញុំបានលែងលះគ្នារយះពេលជិត1ឆ្នាំមក​ហើយ ហើយកាតព្វកិច្ចចិញ្ចឹមកូនទាំង2 ខ្ញុំជាអ្នកទទួលបន្ទុក​ ហេីយខ្ញុំអាហារកិច្ចចិញ្ចឹមកូនខ្ញុំសុំមិនទទួល»។

សម្ដីអ្នកនាង គីម លីហ្សា

គួររំលឹកដែរថា តារាសម្តែងស្រីវ័យ៣៤ឆ្នាំ អ្នកនាង គឹម លីហ្សា បានរៀបកាលពីអំឡុងចុង ឆ្នាំ២០១៣ ជាមួយលោក គីវ វុឌ្ឍី​ ហៅ ស្តេវិន ដែលជាអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងទទួលបានចំណងដៃកូនប្រុស ២នាក់៕

Share.