នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្លិបបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវជាមួយកីឡាករ Emmanuel Junior Mbarga Nkene ក្រោយបញ្ចប់ភារកិច្ចប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣។

រំលឹកថា មុនចូលរួមជាមួយវិសាខា ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន វ័យ២៣ឆ្នាំ កម្ពស់១.៧០ម៉ែត្រ​រូប​នេះ​បានចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីជើងទី២ នៃលីគកំពូលកម្ពុជា រដូវ​កាល​ឆ្នាំ២០២១។ ខណ:កាលរដូវកាលឆ្នាំ២០២២ Emmanuel Mbarga ស៊ុត​បញ្ចូល​ទីបាន​២គ្រាប់ និង Assists បាន៧ដង។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពាន់រង្វាន់ Cambodian League Cup ឆ្នាំ២០២៣ ក្លិបបាល់ទាត់វិសាខា បានចាញ់ក្រោមថ្វីជើងរបស់ ណាហ្គាវើលដ៍ ជើងទី១ ក្នុងលទ្ធផល១-០ និងជើងទី២ ក្នុងលទ្ធផល ១-១៕

Share.