ពានរង្វាន់ U20 FIFA World Cup អាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពេលបានបញ្ចប់វគ្គ៨ក្រុមចុងក្រោយរួចរាល់ កាលពីរាត្រីថ្ងៃទី៤ ខែមិថុនា ដោយក្នុងនោះគេបានរកឃើញជើងខ្លាំងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដោយឡែកក្រុមជម្រើសជាតិកូរ៉េខាងត្បូង គឺជាសមាជិកអាស៊ីតែ១គត់ ដែលអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះនីហ្សេរីយ៉ា ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Único Madre de Ciudades។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

ពានរង្វាន់ FIFA World Cup U20 ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមាន២៤ប្រទេសចូលរួម មកពី៦ទ្វីប ចែកជា៦ពូល បានចាប់ផ្តើមប្រកួតកាលពីរាត្រីថ្ងៃទី២០ ខែឧសភា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៧៧ ដោយប្រទេសអាហ្សង់ទីន ឈ្នះពាននេះច្រើនជាងគេសរុប៦លើក (1979, 1995, 1997, 2001, 2005, 2007) និងប្រេស៊ីល បាន៥លើក ខណ:ម្ចាស់ជើងឯកឆ្នាំចាស់អ៊ុយក្រែន មិនមានវត្តមានឡើយ៕

Share.