ព្រះសីហនុ÷ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋចោមរោមមើល និងបានជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីត្រូវបានម៉ូតូមួយគ្រឿងបុកពីខាងក្រោយពេញទំហឹងបណ្ដាលឲ្យដាច់សាច់ភ្លៅទាំងដុំដូចយកកាំបិតកាប់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 8:00 និង 30 នាទីយប់ថ្ងៃទី 4 ខែមិថុនាឆ្នាំ 2023 ត្រង់ចំណុចក្រោយចំការស្ពៃ ស្ថិតក្នុងសង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុគេឃើញម៉ូតូម៉ាក ឌ្រីមសង់ 015 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1cv-2978 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅស្ដាំមុខស្ត្រងគ្រោះ កំពុងដើរលើចិញ្ចើមផ្លូវ ពេញទំហឹង បណ្ដាលឲ្យរួងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកភាគីខាងម៉ូតូរោងរបួសស្រាល។


ក្រោយកើតហេតុភ្លាមៗស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ឯជនបង្ក និងម៉ូតូត្រូវបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធី៕

អត្ថបទ៖ ព្រះសីហនុ

Share.