ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កំពុងដំណើរការប្រកួត ខណ:ប្រទេសឥណ្ឌូនេស៊ី កំពុងឈរកំពូលតារាង រកបានមេដាយលើស ១០០គ្រឿងមុនគេ តាមពីក្រោយដោយប្រទេស ថៃ វៀតណាម ដោយឡែកកម្ពុជា ឈរនៅលេខរៀងទី៨ រកបានមេដាយសរុប ២៣គ្រឿង មេដាយមាស ៣គ្រឿង មេដាយប្រាក់ ៩គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង។
តារាងមេដាយ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ គិតត្រឹមបញ្ចប់ការប្រកួត ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣៖
ចំណាត់ថ្នាក់ | ប្រទេស | មេដាយមាស | មេដាយប្រាក់ | មេដាយសំរឹទ្ធ | មេដាយសរុប |
១ | ឥណ្ឌូនេស៊ី | ៦២ | ៤៩ | ៣១ | ១៤២ |
២ | ថៃ | ៣៤ | ៤១ | ២៣ | ៩៨ |
៣ | វៀតណាម | ២៩ | ២៦ | ៣៩ | ៩៤ |
៤ | ម៉ាឡេស៊ី | ២៣ | ១៧ | ១៣ | ៥៣ |
៥ | ហ្វីលីពីន | ១៣ | ១៦ | ១៧ | ៤៦ |
៦ | មីយ៉ាន់ម៉ា | ៦ | ៨ | ៥ | ១៩ |
៧ | សិង្ហបុរី | ៤ | ៧ | ៦ | ១៧ |
៨ | កម្ពុជា | ៣ | ៩ | ១១ | ២៣ |
៩ | ទីម័រឡេស្តេ | ២ | ០ | ៣ | ៥ |
១០ | ប្រ៊ុយណេ | ១ | ០ | ១ | ២ |
១១ | ឡាវ | ០ | ១ | ៤ | ៥ |
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន ១៤ប្រភេទ រួមមាន កីឡាប៊ូស្យា បាល់ទាត់ម្ខាង៥នាក់ (ចលករខួរក្បាល) បាល់បោះពិការភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់ទាត់ម្ខាង៧នាក់ (ចលករខួរក្បាល) អត្តពលកម្ម ហែលទឹក លើកទម្ងន់ បាល់ទះលើរទេះ យូដូ និងកីឡាអេឡិចត្រូនិច (Demonstration Sport)។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មាន ១១ប្រទេសដដែលមានចំនួនប្រតិភូ កីឡាករ កីឡាការិនីសរុបមានប្រមាណ ២៦០០នាក់ ក្នុងនោះអត្តពលិកសរុប ប្រមាណ ១៤០០នាក់ចាប់ផ្ដើមប្រកួតពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕