ប្រទេសប្រ៊ុយណេ រកបានមេដាយមាស ១គ្រឿងជាលើកដំបូងនៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេមលើក​ទី១២ រួម​ជា​មួយ​មេដាយសំរឹទ្ធ ១គ្រឿង ក្នុង​ចំណោម​មេដាយ​សរុប ៥០៤គ្រឿង រកបានពីអត្តពលិកទាំង ១១ប្រទេស ខណ:ការប្រកួតកំពុងដំណើរការ​បន្ត​គិត​ត្រឹម​ថ្ងៃនេះ។

មេដាយដែល​ប្រទេសប្រ៊ុយណេ រក​បាន​មាន៖

  • មេដាយមាស ១គ្រឿង រកបានដោយកីឡាការិនី Dayang Nor Hensan Awg Hj Mataha ប្រភេទកីឡាជនពិការអត្ពលកម្ម វិញ្ញាសា Women’s shot put (F11)
  • មេដាយសំរឹទ្ធ ១គ្រឿង រកបានដោយកីឡាករ Shari Hj Juma’at លើប្រភេទកីឡាជនពិការអត្ពលកម្ម វិញ្ញាសា Men’s discus Throw (F55)

តារាងមេដាយ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ គិតត្រឹមបញ្ចប់ការប្រកួត ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣៖

ចំណាត់ថ្នាក់ប្រទេសមេដាយមាសមេដាយប្រាក់មេដាយសំរឹទ្ធមេដាយសរុប
ឥណ្ឌូនេស៊ី៦២៤៩៣១១៤២
ថៃ៣៤៤១២៣៩៨
វៀតណាម២៩២៦៣៩៩៤
ម៉ាឡេស៊ី២៣១៧១៣៥៣
ហ្វីលីពីន១៣១៦១៧៤៦
មីយ៉ាន់ម៉ា១៩
សិង្ហបុរី១៧
កម្ពុជា១១២៣
ទីម័រឡេស្តេ
១០ប្រ៊ុយណេ
១១ឡាវ

រំលឹកថា ប្រទេសប្រ៊ុយណេ បាន​បញ្ជូនប្រតិភូកីឡាមក​ចូល​រួម​ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើទី១២ សរុបចំនួន ៣២នាក់ ក្នុង​នោះ​មន្ត្រីបច្ចេកទេស ១២នាក់ និងអត្តពលិក ចំនួន ២០នាក់។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន ១៤ប្រភេទ មាន ១១ប្រទេសចូលរួម ចាប់​ផ្ដើម​ប្រកួត​ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យ​ក្នុងការ​ធ្វើម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

Share.