ភ្នំពេញ ៖ អ្នកម៉ៅការសំណង់ធនាគារជាតិ និងគូកនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជ អាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ.រំលោភលើ ទំនុកចិត្ត និងបទ.ឆបោក ដែលមានទំហ៊ុទឹក ប្រាក់ប្រមាណជិតកន្លះលានដុល្លារ។ ជនសង្ស័យមាន១.ឈ្មោះ  កែវ ស៊ុនហេង ភេទប្រុស អាយ៤២ ឆ្នាំ មុខរបរ អ្នកម៉ៅការ សំណង់ មានទីលំនៅផ្ទះលេខ៥E0 សង្កាត់ផ្សារដេបូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២.ឈ្មោះ ពិសិដ្ឋ ម៉ារ៉ាឌី ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះ៩១៣ D ផ្លូវបេតុង២ បុរី១០០ ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពបានឲ្យដឹងថា ដើមចមនៃការនាំខ្លួនជនសង្ស័យទាំង២ នាក់ខាងលើទៅ តុលាការ ត្រូវបានគេដឹងថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ TRAN VANTOAN ជាជនជាតិវៀតណាន បានទៅប្តឹងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅលើឈ្មោះ កែវ ស៊ុនហេង និងឈ្មោះ ពិសិដ្ឋ ម៉ារ៉ាឌីន ពីបទ.រំលោភទំនុកចិត្ត និង ឆបោក ។ ក្រោយពីមានពាក្យបណ្តឹងសមត្តកិច្ច ក៏បានកោះហៅចុងចោទឲ្យចូលឆ្លើងបំភ្លឺ ដំណើររឿងលើពាក្យបណ្តឹងនោះ ប៉ុន្តែជនសង្ស័យបានគេចវេស មិនចូលខ្លួនតាម ការកោះ ហៅនោះទេ ។ បន្ទាប់មកទើបសមត្តកិច្ចបានស្នើសុំទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី បញ្ជាឲ្យជនសង្ស័យចូលខ្លួន រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ ដោយខ្លាចខូច ប្រយោជន៍ជនរងគ្រោះសមត្តកិច្ចក៏បានទៅនាំខ្លួនជនសង្ស័យ ប្រគល់ជូនស្ថាប័ន អយ្យការដើម្បីចាត់ការតាមផ្លូវច្បាប់ ។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ភាគីខ ជនរងគ្រោះ បានព្រមព្រៀងចុះកិច្ចសន្យាទទួលធ្វើការដោយផ្តល់ជាកម្លាំងពលកម្ម សម្រាប់សាងសង់សំណង់ជាមួយភាគីក “អ្នកម៉ៅការ” ចំនួន១០ គម្រោង រួមទាំង ធនាគារជាតិផងដែរ ដែលគម្រោងនិមួយៗគឺមានទំហ៊ុទឹកប្រាក់ខុសគ្នា ។ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងគ្នាហើយ ភាគីក បានយល់ព្រមឲ្យភាគីខ រកកម្លាំងពលកម្ម សម្រាប់ធ្វើការសាងសង់សំណង់ទាំង១០គម្រោងនោះ ដោយមានការជឿទុកចិត្តលើភាគី ក ដើមបណ្តឹងបានបំពេញកតព្វកិច្ចរួចរាល់ហើយ ប៉ុន្តែភាគីកខាងអ្នកម៉ៅការ”ជនសង្ស័យ” វិញទេ ដែលមិនបានគោរពតាមការព្រមព្រៀងនោះ ពោលគឺនៅជំពាក់ប្រាក់ភាគីខ “ដើមបណ្តឹង” ៣៨៩ ៩៩១ ស្មើ និងជិតកន្លះលានដុល្លារ ព្រមទាំងប្រាក់កំរៃជើងសារ ផ្សេងទៀត ។ អង្គហេតុដូចបានរៀបរាប់ខាងលើនេះហើយ ទើបត្រូវបានជនរងគ្រោះប្តឹង ឲ្យសមត្តកិច្ចនាំខ្លួន អ្នកម៉ៅការសំណង់និងគូកនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ចតុមុខ

Share.