កីឡាការិនីអត្តពលកម្មកម្ពុជា វ៉ិត ចន្ថា គឺជាកីឡាការិនីតែម្នាក់គត់របស់កម្ពុជា ដែល​បាន​ដណ្ដើម​មេដាយ​មាស បាន​ចំនួន ២គ្រឿង​មុន​គេ​គិតត្រឹមព្រឹក​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងប្រភេទកីឡាអត្តពលកម្ម ប្រកួតវិញ្ញាសា (១.វិញ្ញា Women’s 400m T64 ២. វិញ្ញាសា Women’s Long Jump T64)។

ម្ចាស់មេដាយមាសទាំង ៥គ្រឿងរបស់កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ១០:០០នាទីព្រឹកនេះ៖

  • ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការ ឈ្នះមេដាយមាស ១គ្រឿង ប្រភេទកីឡាបាល់បោះ ប្រកួតវិញ្ញាសាបាល់បោះនារីជិះរទេះ ៣ទល់៣
  • កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាស ២គ្រឿង ប្រភេទកីឡាអត្តពលកម្ម ប្រកួតវិញ្ញាសា (១.វិញ្ញា Women’s 400m T64 ២. វិញ្ញាសា Women’s Long Jump T64)
  • កីឡាការិនី យិន សូត ឈ្នះមេដាយមាស ១គ្រឿង ប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11
  • ឡាការិនី ងួន រតនា ឈ្នះមេដាយមាស ១គ្រឿង ប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសា រត់ចម្ងាយ ១៥០០ម៉ែត្រ T46

គួររឺលឹកថា ការ​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១១ នៅក្នុងទីក្រុងសូឡូ នៅប្រទេសឥណ្ឌូនេស៊ី កីឡាការិនី វ៉ិត ចន្ថា ដណ្ដើមមេដាយមាស ២គ្រឿង និង​មេដាយ​បប្រាក់ ១គ្រឿង លើវិញ្ញា​សាកីឡាអត្តពលកម្ម លោតចម្ងាយ និងរត់ប្រណាំង​៤០០ម៉ែត្រ រួម​ជាមួយ​នឹង​មេដាយប្រាក់ លើវិញ្ញាសារតប្រណាំង ២០០ម៉ែត្រ៕

Share.