ភាពយន្ត​ខ្នាតធំ​ «Red Notice» បាន​ចាក់​ផ្សាយ​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ហើយ​កាល​ពី​ថ្ងៃ​តី​១២ ខែ​កក្កដា ឆ្នាំ​២០២១​ នៅ​លើ​ Application Netflix ដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា​ «Dwayne Johnson, Gal Gadot និង Ryan Reynolds»​ ​ក្រៅ​ពី​តារា​សម្ដែង​ជួរ​មុខ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ហើយ​នោះ​ ភាពយន្ត​ Action រឿង​នេះ​នៅ​ចំណាយ​ដើម​ទុន​ផលិត​រហូត​ដល់​២០០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ថែម​ទៀត​ផង​។

តាម​ដឹង​ភាព​យន្ត​ «Red Notice» គឺ​ជា​ភាពយន្ត​ដំបូង​ដែល​ចំណាយ​ដើម​ទុន​ច្រើន​បំផុត​តាំង​ពី​ Netflix ធ្លាប់​បោះ​ទុន​ផលិតកន្លង​មក​ ដោយ​ភាពយន្ត​នេះ​នឹង​បរិយាយ​ពី​វីរភាព​របស់​អាជ្ញាធរ​មាន​សមត្ថភាព​ពី​ក្រុម FBI (សម្ដែង​ដោយ​ The Rock) បែរ​ជា​ត្រូវ​មក​រួម​ដៃ​ជាមួយ​នឹង​ឧក្រិដ្ឋជន​២​នាក់​ (Ryan និង​ Gal) នៅ​ក្នុង​ភារកិច្ច​តាម​ប្រម៉ាញ់​ និង​ចាប់​ខ្លួន​ បុគ្គល​ដែល​សមត្ថកិច្ច​នគរបាល​ត្រូវ​ការ​ជា​ទី​បំផុត​។​

យោង​តាម​គេហទំព័រ​​ Observer ​ដែល​បាន​ដក​ស្រង់​ទិន្នន័យ​ពី​ Variety បាន​ឱ្យដ​ឹង​ថា​ Reynolds ​ទទួល​បាន​​តម្លៃ​ខ្លួន​ ២០​លាន​ដុល្លារ​សម្រាប់​​ការ​សម្ដែង​រឿង​នេះ​ខណៈ​ដែល​ Gadot ដែល​មាន​ប្លង​់​សម្ដែង​តិច​ជាង​ ក៏​នឹង​ទទួល​បាន​តម្លៃ​ខ្លួន​ប៉ុន​គ្នា​ដោយ​សា​រ​តែ​ការ​ចរចានិង​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​។

ប៉ុន្តែ​ Johnson ទទួល​បាន​ទឹក​ប្រាក់​លើស​គេ​ ១លាន​ដុល្លារ​ដោយសារ​តែ​លោក​មានតួនាទី​ជា​អ្នក​ដឹកនាំ​បឋម​មួយ​ទៀត​ ប៉ុណ្ណេះ​នៅ​​មិន​ទាន់​អស់​នោះ​ទេ​ ព្រោះ​ The Rock នឹង​ទទួល​បាន​ភាគ​លាភ​ច្រើន​លាន​ដុល្លារ​ទៀត​នៅ​ពេ​ល​រឿង​នេះ​ចាក់​បញ្ចាំង​ ដូច្នេះ​រឿង​ «The Red Notice» បាន​ធ្វើ​ឱ្យ​ Johnson ការពារ​តំណែង​​ជា​តារា​​ប្រុស​ដែល​ស៊ី​ថ្លៃ​ខ្ពស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​យ៉ាង​ស្អាត​។

«Red Notice» ជា​ស្នាដៃ​ដឹក​នាំ​ដោយ​ Rawson Marshall Thurber ដែល​ធ្លាប់​បាន​រួម​ការងារ​ជាមួយ​ The Rock ក្នុង​ខ្សែ​ភាពយន្ត​ Central Intelligence និង​ Skyscraper កន្លង​មក​៕​

Telegram-Troryorng
Share.