កណ្តាល ៖ សាកសពស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរុំនឹងកន្ទេល ក្នុងសភាពហើប យកទៅបោះផ្លុងចោលក្នុងប្រឡាយទឹក បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវលំ ក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋដំណើរឆ្លងកាត់តាមផ្លូវចំណុចខាងលើ ធំក្លិនស្អុយភាយ សង្ស័យប្រាប់អ្នកភូមិនាំគ្នាពិនិត្យមើលជាក់ស្តែង ជាសាកសពមនុស្ស ដែលជនមិនស្គាល់មុខរុំកន្ទេលហើយបោះចោលក្នុងប្រឡាយទឹក ។

បន្ទាប់ពីផ្អើលឆោឡោ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ស្រង់សពឡើងគោក ឃើញថាសាកសពជាមនុស្សស្រី ហើយកម្លាំងជំនាញធ្វើការពិនិត្យកោសល្យវិច័យលើសាកសព ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.