ភ្នំពេញ÷រថយន្ដព្រូសមួយគ្រឿងពណ៍ទឹកប្រាក់ រងការខូចខាតខ្ទិចមួយកំណាត់មុខ នឹងផ្ទុះប៉ោងសុវត្ថិភាពចំនួនពីរ ក្រោយបុរសម្នាក់បើកក្នុងល្បឿនលឿន ច្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ។ កាលពីវេលាម៉ោង១២:២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុក្រោពីភ្លៀងធ្លាក់មួយមេយ៉ាងធំ មានបុរសម្នាក់បើករថយន្ដព្រូសមួយគ្រឿង ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AC-0104 ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ពេញទំហឹងបណ្ដាលអោយរថយន្ដរងការខូចខាតខ្ទិចមួយកំណាត់មុខ នឹងផ្ទុះប៉ោងសុវត្ថិភាពចំនួនពីរ ឯបង្កាន់ដៃស្ពានរងការខូចខាតបន្ទិចបន្ទួច តែជាសំណាងល្អក្នុងករណីនេះ មិនបង្ករអោយមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុក៏មាន វត្តមានសមត្ថកិច្ចជំនាញ នរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែង រួចស្ទូចរថយន្ដបង្ករ យកទៅរក្សារទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយង តូច

Share.