រតនគិរី ៖ បុរសម្នាក់មានស្ថានភាពរបួសធ្ងន់ធ្ងរ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅមុខផ្សារតាយសេង ផ្លូវជាតិលេខ៧៨ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ហើយជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់នគរបាល ដឹកបញ្ជូនចូលសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

បច្ចុប្បន្ន ជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ដែលត្រូវការសាច់ញាតិ ដើម្បីអាចឱ្យក្រុមគ្រូពេទ្យ ពន្យល់ពីស្ថានភាព និងលទ្ធភាព ដែលអាចធ្វើទៅបាន។

អាស្រ័យហេតុនេះ ខាងមន្ទីរពេទ្យសូមអំពាវនាវ ប្រកាសស្វែងរកសាច់ញាតិ ជនរងគ្រោះថ្នាក់ចរាចរណ៍ ដូចភិនភាគក្នុងរូបខាងក្រោមនេះ សូមទាក់ទងមកផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕

This image has an empty alt attribute; its file name is image-128-768x1024.png

អត្ថបទ៖តាតុងសែនជ័យ

Share.