ព្រះសីហនុ÷ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ អភិបាលខេត្តព្រះសីហនុ អនុញ្ញាត្តិឲ្យសិស្សពូកែ៦រូប​ រួមជាមួយសិស្សជ័យលាភីក្នុងវិញ្ញាសារសួរដេញដោល អាណាព្យាបាល និង លោកគ្រូ អ្នកគ្រូផងដែរ ចូលជួបសំណេះសំណាល ជាការលើកទឹកចិត្ត និងត្រៀមខ្លួនដើម្បីចេញទៅប្រគួតដណ្តើមជ័យលាភីថ្នាក់ជាតិបន្តទៀត ។

អភិបាលខេត្តព្រះសីហនុ កោតសរសើរដល់អាណាព្យាបាលនិង លោកគ្រូ អ្នកគ្រូ ដែលបានអប់រំ ក្មួយៗចៅៗ បានល្អ រហូតឈានដល់ទទួលបានលទ្ឋផលល្អ ជាសិស្សពូកែ និងឈានទៅប្រគួតដណ្តើមជ័យលាភី ថ្នាក់ជាតិ ព្រោះវាមុខមាត់មួយសម្រាប់ខេត្តយើងផងដែរ។

This image has an empty alt attribute; its file name is image-133-1024x485.png

ឯកឩត្តមបានបន្តថា យុវជនគឺជាទំពាំងស្នងឬស្សី គឺជាសរសរទ្រូងប្រទេសជាតិ ដូចនេះសូមគ្មួយៗ ចៅៗ ខិតខំបន្តទៀត ត្រូវតាំងចិត្តថា អ្វីៗយើងអាចធ្វើបាន ដើម្បីដណ្តើមបានជ័យលាភីមកកាន់គ្រួសារ មកកាន់សាលា ក៍ដូចជាជូនខេត្ត នឹងបន្តទៅដណ្តើមជ័យលាភីថ្នាក់អន្តរជាតិ។ ហើយលទ្ឋផលដែលគ្មួយៗ ចៅ ៗ ដណ្តើមបាននាពេលកន្លងមកគឺអាចសរបញ្ចាក់ថា គ្មួយៗចៅៗពិតជាមានភាពធន់ រឹងមាំពិតប្រាកដ  ប៉ុន្តែដាច់ខាតកុំភ្លេចខ្លួន ត្រូវពុះពាររាល់ការលំបាកបន្ថែមទៀត ព្រោះមនុស្សទាំងអស់គ្មាននណាម្នាក់ គេចផុតពីឩបស័គ្គនោះទេ ចូរក្មួយចាំទុកថា ឩបស័គ្គគឺជាឪកាសដែលឈានទៅកាន់ភាពជោគជ័យគ្មានជោគជ័យណាបានមកដោយងាយៗនោះ តែបើជោគជ័យបានមកដោយងាយ វាមានភាពផុយស្រួយណាស់ក្នុងរលាយទៅវិញជាក់ជាពុំខាន ហេតុនេះវាពិតណាស់ស្ថានការគឺជារុញច្រានជោគវាសនារបស់មនុស្សគ្រប់រូប។


តាមលោកស្រី អ៊ួច ភា ប្រធានមន្ទីអប់រំយុវជន និង កីឡាខេត្តព្រះសីហនុ បានបញ្ជាក់ ចំពោះសិស្សពូកែ ទាំង៦នាក់ ដែលត្រៀមចេញទៅប្រគួតប្រជែងសិស្សពូកែថ្នាក់ជាតិ នៅខេត្តបាត់តំបង មាន២កំរិត ដោយមន្ទីជ្រើសរើសសិស្សដែលជាកំរិតថ្នាក់លេខ១ប្រចាំខេត្តព្រះសីហនុ ចំនួន២ កំរិត គឺ ៣នាក់ជាសិស្សថ្នាក់ទី១២ និង សិស្សលេខ១ចំនួន៣នាក់ទៀត ជាសិស្សថ្នាក់ទី៩ ក្នុងចំណោមសិស្សទាំង៦នាក់នោះ គឺមកពីសាលារដ្ឋ វិទ្យាល័យហ៊ុនសែនព្រៃនប់ វិទ្យាល័យហ៊ុនសែនកំពង់សិលា វិទ្យាល័យហ៊ុនសែនក្រុងនិង សាលាឯកជនចំនួន២សាលាផ្សេងគ្នាផងដែរ ក្នុងនោះមានសាលាឯកជនសុវណ្ណភូមិទី១០សាលាឯកជនជិវិត។លើសពីនេះ ក៏មានសិស្សជាប់ចំណាត់ថ្នាក់ក្នុងវិញ្ញាសារសួរដេញដោល ចំនួន៥នាក់ ដែលសុទ្ឋតែមកពីស្រុកកំពង់សិលា ក៏បានត្រៀមចេញទៅប្រគួតផ្តាច់ព្រាត់ដែរ៕

This image has an empty alt attribute; its file name is image-130-1024x486.png

អត្ថបទ៖ ព្រះសីហនុ

Share.