ឡាវ ជាប្រទេសតែមួយគត់ដែល​មិនទាន់​រកបាន​មេដាយមាស បានសូម្បី ១គ្រឿង នៅ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ គិតត្រឹម​ម៉ោង ០៣:០០នាទទីរសៀល ប្រកួត​នៅ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងចំណោម ១១ប្រទេសចូលរួមប្រកួតប្រជែង។

រកមេដាយមាស មិនទាន់​បាន ប៉ុន្តែប្រទេសឡាវ រកបាន​មេដាយ​ប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង លើកប្រភេទកីឡា និងវិញ្ញាសា ដូច​ខាង​ក្រោម៖

  • ប្រភេទកីឡាលើកទម្ងន់ វិញ្ញាសា Women’s Up to 41 kg (Total Lift) ឈ្នះមេដាយប្រាក់ ១គ្រឿង
  • ប្រភេទកីឡាអត្តពលកម្ម វិញ្ញាសា Men’s 100m T13 ឈ្នះមេដាយ សំរឹទ្ធ ១គ្រឿង
  • ប្រភេទកីឡាអត្តពលកម្ម វិញ្ញាសា Women’s Javelin Throw F46 ឈ្នះមេដាយ សំរឹទ្ធ ១គ្រឿង
  • ប្រភេទកីឡាលើកទម្ងន់ វិញ្ញាសា Women’s Up to 41 kg ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង
  • ប្រភេទកីឡាបាល់បោះជិះរទេះ វិញ្ញាសា Women’s Team 3×3 ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កំពុងដំណើរការប្រកួត ខណ:ប្រទេសឥណ្ឌូនេស៊ី កំពុងឈរកំពូលតារាង រកបានមេដាយសរុបលើស ១០០គ្រឿងមុនគេ តាមពីក្រោយដោយប្រទេស ថៃ, វៀតណាម, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, មីយ៉ាន់ម៉ា, កម្ពុជា, ទីម័រ, ប្រ៊ុណេ និង​ចុង​ក្រោយ​គឺប្រទេសឡាវ៕

Share.