កំពង់ស្ពឺ ៖ យ៉ាងហោវណាស់ស្រ្តីម្នាក់បានស្លាប់ ចំណែកបុរស២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តចំនួន៩គ្រឿងបើកស្របទិស បុកបន្តកន្ទុយគ្នា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិ លេ ខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចចំណោតលោកយាយម៉ៅពេជ្រនិល ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តសរុបចំនួន៩គ្រឿង បើកបុកបន្តកន្ទុយគ្នា គ្រាដែលបើកចុះចំណោត ពីកើតទៅលិច បណ្តាលឲ្យ ស្ត្រីម្នាក់ស្លាប់ និងបុរស២នាក់ រងរបួសធ្ងន់ រថយន្តរងខូចខាតធ្ងន់ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចស្រុកភ្នំស្រួចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ និងស្ទូចយករថយន្តពាក់ព័ន្ធដាក់កៀនខាង ដើម្បីឲ្យបានចរាចរណ៍ឡើងវិញ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.