ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កំពុងដំណើរការប្រកួត ខណ:ប្រទេសឥណ្ឌូនេស៊ី កំពុងឈរកំពូលតារាង រកបានមេដាយសរុបជាង ២០០គ្រឿងមុនគេ តាមពីក្រោយដោយប្រទេស ថៃ វៀតណាម ដោយឡែកកម្ពុជា ឈរនៅលេខរៀងទី៧ រកបានមេដាយសរុប ៤៣គ្រឿង មេដាយមាស ៦គ្រឿង មេដាយប្រាក់ ១២គ្រឿង និងមេដាយសំរឹទ្ធ ២៥គ្រឿង។

តារាងមេដាយ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ គិតត្រឹមបញ្ចប់ការប្រកួត ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣៖

ចំណាត់ថ្នាក់ប្រទេសមេដាយមាសមេដាយប្រាក់មេដាយសំរឹទ្ធមេដាយសរុប
ឥណ្ឌូនេស៊ី៩៩៨៣៥៤២៣៦
ថៃ៧៧៧២៤៨១៩៧
វៀតណាម៣៦៣៧៥៦១២៩
ម៉ាឡេស៊ី៣៣២៧១៨៧៨
ហ្វីលីពីន១៨២១២៧៦៦
សិង្ហបុរី១៣១១៣១
កម្ពុជា១២២៥៤៣
មីយ៉ាន់ម៉ា១២២៧
ប្រ៊ុយណេ
១០ទីម័រឡេស្តេ
១១ឡាវ

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន ១៤ប្រភេទ រួមមាន កីឡាប៊ូស្យា បាល់​ទាត់​ម្ខាង​៥នាក់ (ចលករខួរក្បាល) បាល់​បោះ​ពិការ​ភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់​ទាត់​ម្ខាង​៧នាក់ (ចលករខួរក្បាល) អត្ត​ពល​កម្ម ហែលទឹក លើកទម្ងន់ បាល់ទះលើរទេះ យូដូ និង​កីឡាអេឡិចត្រូនិច (Demonstration Sport)។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មាន ១១ប្រទេសដដែលមានចំនួនប្រតិភូ កីឡាករ កីឡាការិនីសរុបមានប្រមាណ ២៦០០នាក់ ក្នុងនោះអត្តពលិកសរុប ប្រមាណ ១៤០០នាក់ចាប់ផ្ដើមប្រកួតពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យ​ក្នុងការ​ធ្វើម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

https://t.me/troryorngmedia
Share.