កីឡាការិនីអត្តពលកម្មកម្ពុជា វ៉ិត ចន្ថា គឺជាកីឡាការិនីតែម្នាក់គត់របស់កម្ពុជា ដែល​បាន​ដណ្ដើម​មេដាយ​មាស បាន​ចំនួន ៣គ្រឿង​មុន​គេ​គិតត្រឹមបញ្ចប់ការប្រកួតថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុង​ឆ្នាំ​តែមួយ​នៅ​ព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

មេដាយមាសទាំង ៣គ្រឿង ដែលកីឡាការិនី វ៉ិត ចន្ថា ដណ្ដើមបានមាស៖

  • ឈ្នះមេដាយមាសទី១ ក្នុងប្រភេទកីឡាអត្តពលកម្ម ប្រកួតវិញ្ញាសា Women’s Long Jump T64)
  • ឈ្នះមេដាយមាសទី២ ក្នុងប្រភេទកីឡាអត្តពលកម្ម ប្រកួតវិញ្ញាសា Women’s 400m T64
  • ឈ្នះមេដាយមាសទី៣ ក្នុងប្រភេទកីឡាអត្តពលកម្ម ប្រកួតវិញ្ញាសា Women’s 200m T64

រឺលឹកថា ក្នុងឆ្នាំតែមួយនៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៧ ឆ្នាំ២០១៤ នៅ​ប្រទេស​មីយ៉ាន់ម៉ា គឺកីឡាករ វ៉ាន់ វ៉ុន អត្តពលិកកម្ពុជា ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ ឈ្នះមេដាយមាស ៣គ្រឿង។

កីឡាករ វ៉ាន់ វ៉ុន អត្តពលិកកម្ពុជា ឈ្នះមេដាយមាស ៣គ្រឿង នៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៧ ឆ្នាំ២០១៤ នៅ​ប្រទេស​មីយ៉ាន់ម៉ា

គួរបញ្ជាក់ថា កីឡាការិនី វ៉ិត ចន្ថា បានដណ្ដើមមេដាយមាស ២គ្រឿង និង​មេដាយ​បប្រាក់ ១គ្រឿង លើវិញ្ញា​សាកីឡាអត្តពលកម្ម លោតចម្ងាយ និងរត់ប្រណាំង​៤០០ម៉ែត្រ រួម​ជាមួយ​នឹង​មេដាយប្រាក់ លើវិញ្ញាសារតប្រណាំង ២០០ម៉ែត្រ ក្នុងការ​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១១ នៅក្នុងទីក្រុងសូឡូ នៅប្រទេសឥណ្ឌូនេស៊ី៕

Share.