ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កំពុងដំណើរការប្រកួត ខណ:ប្រទេសឥណ្ឌូនេស៊ី កំពុងឈរកំពូលតារាង រកបានមេដាយមាសលើស ១០០គ្រឿងមុនគេ តាមពីក្រោយដោយប្រទេស ថៃ ៩៦មេដាយមាស វៀតណាម ៦០មេដាយមាស ដោយឡែកកម្ពុជា ឈរនៅលេខរៀងទី៨ រកបានមេដាយសរុប ៦៤គ្រឿង មេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៩គ្រឿង និងមេដាយសំរឹទ្ធ ៣៦គ្រឿង។

តារាងមេដាយ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ គិតត្រឹមព្រឹកម៉ោង ០៩:០០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ប្រភពពី Cambodia 2023៖

ចំណាត់ថ្នាក់ប្រទេសមេដាយមាសមេដាយប្រាក់មេដាយសំរឹទ្ធមេដាយសរុប
ឥណ្ឌូនេស៊ី១២៨១១៨៦៩៣១៥
ថៃ៩៦៨៧៦២២៤៥
វៀតណាម៦០៥២៧៥១៨៧
ម៉ាឡេស៊ី៤២៣៥២៥១០២
ហ្វីលីពីន២៧៣០៣៩៩៦
មីយ៉ាន់ម៉ា១៣២១១៦៥០
សិង្ហបុរី១០១៤១១៣៥
កម្ពុជា១៩៣៦៦៤
ប្រ៊ុយណេ
១០ទីម័រឡេស្តេ
១១ឡាវ

ការប្រកួត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កំពុងដំណើរការប្រកួត ខណ:ពិធីបិទបញ្ចប់នឹងធ្វើនៅល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ៕

Share.