សិល្បៈជាតិ៖ ថ្មីនេះ កក្កដា សុភ័ណ្ឌ ត្រូវបានប្រកាសឱ្យទទួល​តំណែង​ជា​ Miss​ Fabulous​ Cambodia​ 2023​ ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​នាពេលខាងមុខនេះ។

ដំណឹងនេះបានធ្វើឱ្យមហាជនជាអ្នកគាំទ្រវិស័យ Beauty Pageant មានអារម្មណ៍សាទររីករាយផង និងភ្ញាក់ផ្អើលផង។ ក្នុងនោះដែរ កក្កដា សុភ័ណ្ឌ បានចែករំលែកអារម្មណ៍របស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ « ពេលនេះនាងខ្ញុំបានឈ្នះជា Miss Fabulous Cambodia 2023 ហើយសុំជាជូនពាក្យម្នាក់មួយផងចា»។

គួររំលឹកដែរថា កក្កដា សុភ័ណ្ឌ ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Miss Queen Cambodia ហើយទទួលបានតំណែងត្រឹម Top 8។ យ៉ាងណាមិញ អ្នកគាំទ្ររំពឹងទុកថា បន្ទាប់ពីធ្លាប់ឆ្លងកាត់ការប្រកួតលើវេទិកា Miss Queen ហើយនោះ កក្កដា សុភ័ណ្ឌ នឹងនាំយកបទពិសោធន៍ដែលរៀនបាន ថែមទាំង ប្រឹងដុសខាត់សមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងបន្ថែម មុននឹងចេញទៅប្រកួតនៅប្រទេសថៃ ដើម្បីដណ្ដើមមកុដជូនប្រទេសជាតិឱ្យបាន។

សូមជម្រាបជូនថា កម្មវិធី Miss Fabulous International គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលត្រូវបានបង្កើតឡើងដោយ Brian Tan ដែលជា Infulencer ល្បីល្បាញម្នាក់នៅក្នុងប្រទេសថៃ ហើយការប្រលងនេះត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ 2022 នៅខេត្ត ឈៀងម៉ៃ ប្រទេសថៃ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ស្ត្រី និងស្ត្រី LGBTQIA+ ដែលមានអាយុចាប់ពី 18 ដល់ 40 ឆ្នាំ ដាក់ពាក្យចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ទាំងកម្រិតក្នុងស្រុក និងលំដាប់អន្តរជាតិផងដែរ៕

Share.