ក្រុមបាល់ទះអង្គុយបុរសកម្ពុជា ដណ្ដើមបានត្រឹម​មេដាយសំរឹទ្ធ ក្រោយ​យក​ឈ្នះ​លើក​ក្រុម​បាល់​ទះ​អង្គុយ​បុរសមីយ៉ាន់ម៉ា ៣សិតទល់និង០ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅ​ព្រឹក​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

លទ្ធផលកម្ពុជា ឈ្នះមីយ៉ាន់ម៉ា ៣សិតទល់និង០ ពិន្ទុសិតទី១៖ កម្ពុជា ២៥-១៥ មីយ៉ាន់ម៉ា, សិតទី២៖ កម្ពុជា ២៥-១៦ មីយ៉ាន់ម៉ា, សិតទី២៖ កម្ពុជា ២៥-១៦ មីយ៉ាន់ម៉ា។

ដោយឡែកសម្រាប់ក្រុមបាល់ទះអង្គុយនារីកម្ពុជា បានត្រឹមមេដាយសំរឹទ្ធ ក្រោយ​រង​បរាជ័យ​ក្រោយថ្វីដៃ របស់​ក្រុម​បាល់ទះនារីថៃ ក្នុងលទ្ធផល ៣សិតទល់​និង០ ពិន្ទុសិតទី១៖ កម្ពុជា ១២-២៥ ថៃ, សិតទី២៖ កម្ពុជា ១៣-២៥ ថៃ, សិតទី២៖ កម្ពុជា ១១-២៥ ថៃ។

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទះអង្គុយបុរសកម្ពុជា គឺ​ជា​ក្រុម​ដែល​ត្រូវ​ការពារ​តំណែងមេដាយ​មាស ឆ្នាំចាស់ ខណៈ​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្រុម​កម្ពុជា បាន​យក​ឈ្នះក្រុមបាល់ទះអង្គុយបុរសថៃ នៅវគ្គផ្ដាច់​ព្រ័ត្រ ៣សិតទល់និង១។ កាល​នោះ​កម្ពុជា ជា​ម្ចាស់​មេដាយមាស ហើយ​ក្រុម​ថៃ ជា​មេដាយប្រាក់ និងឥណ្ឌូនេស៊ី ឈ្នះ​មេដាយ​សំរឹទ្ធ៕​

Share.