ប្រកួតកីឡាបាល់បោះជិះរទេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា បាន​បញ្ចប់​រួច​រាល់ ដោយ​មាន​តែ​ក្រុមកីឡាការិនីបាល់បោះជិះរទេះជនរបស់កម្ពុជា វិញ្ញាសា ៣ទល់៣ ដណ្ដើមបានមេដាយមាស ខណ:វិញ្ញាសា ៥ទល់៥ បានមេដាយប្រាក់ និង​ក្រុម​កីឡា​​បាល់​បោះ​បុរសជិះ​រទេះ​ ៣ទល់៣ បានចំណាត់ថ្នាក់លេខ៤ និងវីញ្ញាសា ៥ទល់៥ ធ្លាក់ត្រឹមវគ្គចែកពូល។

កីឡាការិនីបាល់បោះជិះរទេះរបស់កម្ពុជា

  • វិញ្ញាសា ៣ទល់៣ ឈ្នះមេដាយមាស ដោយលទ្ធផល កម្ពុជា ៩(២)-៩(០) ថៃ
  • វិញ្ញាសា ៥ទល់៥ មេដាយមាស ចាញ់ថៃដោយលទ្ធផល កម្ពុជា ២៦-៦៦ ថៃ

កីឡាបាល់បោះបុរសជិះរទេះរបស់កម្ពុជា

  • វិញ្ញាសា ៣ទល់៣ ចំណាត់ថ្នាក់លេខ៤ ចាញ់ម៉ាឡេស៊ីដោយលទ្ធផល កម្ពុជា ៨-១៧ ម៉ាឡេស៊ី
  • វិញ្ញាសា ៥ទល់៥ ធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល ក្រោយចាញ់ទាំង ៤ប្រកួត (ចាញ់ឥណ្ឌូនេស៊ី ៦៦-៤៩, ចាញ់ម៉ាឡេស៊ី ៩១-៣៤, ចាញ់ហ្វីលីពីន ៧៩-៤១ និងចាញ់ថៃ ៩១-១៥)

ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា ដណ្ដើមបានមេដាយមាស បន្ទាប់​ពីយក​ឈ្នះ​ក្រុម​កីឡា​ការិនីថៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១១ ទល់ ៩ នាព្រឹក​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ខណៈ​នេះ​ជា​ការ​ឈ្នះ​មេដាយ​មាស​ឆ្នាំ​ទី២​របស់​ក្រុម​នារី​កម្ពុជា ខណៈ​ឆ្នាំ​ដំបូង​នៅ​ឥណ្ឌូណេស៊ី កន្លង​ទៅ​ក៏​ដណ្តើម​បាន​មេដាយ​មាស​ដែរ។

រំលឹកថា សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី លើ​ប្រភេទ​កីឡាបាល់​បោះជិះរទេះនេះ គឺក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា ដណ្តើមបានមេដាយមាស លើ​វិញ្ញាសា ៣នាក់ទល់៣នាក់ និងមេដាយប្រាក់ លើវិញ្ញាសា ៥នាក់ទល់៥នាក់។ ប៉ុន្តែ​ក្រុម​បាល់​បោះបុរសរបស់កម្ពុជា មិនទទួលបានមេដាយឡើយ៕

Share.