លោក Felix Dalmas នឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជា លើកដំបូង ប្រកួត​មិត្តភាព​អន្តរ​ជាតិ​ទល់​នឹង​ក្រុម​ជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ៧:០០​នាទី​យប់ ក្នុងពហុកីឡដ្ឋានជាតិ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏​បាន​ប្រកាស​ពី​សំបុត្រទស្សនាការប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly” រវាងក្រុមជម្រើសជាតិកម្ពុជា ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​បង់​ក្លាដែស នឹងមានដាក់លក់ជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

  • ពហុកីឡដ្ឋានជាតិអូឡាំពិក ពីម៉ោង ៩ព្រឹក
  • សំបុត្រអនឡាញ ក្នុង App Live. by WonderPass
  • សំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល
  • សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល

រំលឹកថា ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយរវាងគោព្រៃកម្ពុជា បង់ក្លាដែស កម្ពុជា​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​ឡើង ពោលគឺស្មើ១ និងចាញ់៤លើក៖

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស ១-០ កម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ៕

Share.