ភ្នំពេញ ៖ យុវជនជានិស្សិតម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីម ជ្រុលបុកពីក្រោយរថយន្តកូរ៉េដែលបង្អន់ល្បឿនរកឈប់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូហុដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1D-4274 ជិះដោយយុវជនឈ្មោះ ឡៃ សាមុត អាយុ២៣ឆ្នាំ ជានិស្សិត មានទីលំនៅ ខេត្តក្រចេះ បានជិះពីជើងទៅត្បូងដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយ រថយន្តកូរ៉េ ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-8841 កំពុងបង្អន់ល្បឿនរកឈប់ បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ បាក់ជើងស្តាំ វង្វេងបាត់ស្មារតី ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូនិងរថយន្ត ពលរដ្ឋក្បែរនោះ យកទុកក្នុងផ្ទះ រងចាំសមត្ថកិច្ចទៅពិនិត្យវាស់វែង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.