កម្លាំងនគរបាលខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យចំនួន ២នាក់ទៅកាន់តុលាកាក្រោយការបង្ក្រាបបានក្នុងករណីលួចទ្រព្យសម្បត្តិ( ម៉ូតូ ) និងឃុបឃិតទទួលទិញផលចោរកម្ម។

កម្លាំងការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់  នៃស្នងនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ បានបញ្ជូនជនសង្ស័យជាបុរសចំនួន ២នាក់ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីក្រោយការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យខាងលើ រំលងបានមួយថ្ងៃពោលគឺថ្ងៃទី ១២ ខែកក្កដា។

ជនសង្ស័យទី ១មានឈ្មោះ រុំ ភិរក្ស  ភេទប្រុស  អាយុ  ២៩ឆ្នាំ  មានទីលំនៅ ភូមិ១៣មករា  សង្កាត់ព្រែកព្រះស្តេច  ក្រុងបាត់ដំបងជាមុខសញ្ញាលួចម៉ូតូចំនួន ១គ្រឿងកាលពីរំលងអាធ្រាតថ្ងៃទី ០១ ខែ មិថុ នា  ឆ្នាំ ២០២១  នៅត្រង់ចំ ណុចក្រុមទី ១៣ ភូមិតាកុក  ឃុំនរា  ស្រុកសង្កែ ចំណែកទី ២ ឈ្មោះឆន  សួរ  ភេទប្រុស  អាយុ  ៣៤ឆ្នាំ មានទីលំនៅខេត្តពោធិសាត់  មកស្នាក់នៅបណ្តោះអាសន្នក្នុងសង្កាត់ទួលតាឯក ក្ក្រុងបាត់ដំប ជាអ្នកទទួលទិញផលចោរ កម្មពីក្រុមជនល្មើស។

នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លេីយសារភាពថាខ្លួន និងបក្សពួកម្នាក់ទៀតពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូមួយគ្រឿង របស់ជនរងគ្រោះពិតប្រាកដមែន ចំណែកឯម្នាក់ជាអ្នកទទួលទិញម៉ូតូក៏បានទទួលស្គាល់ថាខ្លួនពិតជាបានទិញម៉ូតូពីចោរដែរក្នុងតម្លៃ ៣០០ដុល្លា តែម៉ូតូខាងលើនេះខ្លួនបានលក់បន្តទៅឲ្យអ្នកខេត្តកំពង់ឆ្នាំងបាត់ទៅហើយ៕

អត្ថបទ៖ ដំបងក្រញូង

Share.