សិល្បៈ​អន្តរជាតិ៖​ ​ក្រោយ​បែក​បាក់​ជាមួយ​នឹង​អតីត​ភរិយា​ Angelina baby តារា​សម្ដែង​និង​ជា​ផលិតករ​ភាពយន្ត​ Huang Xiaoming រមែង​មាន​ដំណឹង​ទាក់ទង​ជាមួយ​នឹង​តារា​សម្ដែង​ស្រី​ថ្មីៗជា​ច្រើន​​លើក​ ដោយ​ថ្មីៗ​នេះ មាន​លេច​ឮ​ដំណឹង​​​ស្នេហា​ជា​ថ្មី​ទៀត​ថា​លោក​កំពុង​ដាំ​ដើម​ស្នេហ៍​ជាមួយ​នឹង​តារា​សម្ដែង​ថ្មី​នាង​ Zhao Shijin ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ តារា​ស្រី​​រូប​នេះ​មាន​មុខ​ស្រដៀង​នឹង​អតី​ត​ភរិយា​មើល​តែ​កូន​ភ្លោះ​។

តាម​រយៈ​រូប​ភាព​ Paparazzi បាន​បញ្ចេញ​មក​ខាង​ក្រៅ​គេ​ឃើញ​មាន​រូប​ភាព​របស់​ Huang Xiaoming និង​នាង​ Zhao Shijing បណ្ដើរ​គ្នា​ទៅ ញ៉ាំ​អាហារ​និង​មើល​កុន​ជាមួយ​គ្នា​ បន្ថែម​​លើស​ពី​នេះ​នារី​រូប​នោះ​ធ្លាប់​​ថត​រូប​ជាមួយ​នឹង​អតីត​ភរិយា​ Haung Xiaoming នាង​ Angelina Baby ផង​ដែរ។ ងាក​​មក Angela Baby វិញ​ក៏​មាន​ដំណឹង​ថា​កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​ថ្មី​ដែរ ប៉ុន្តែ​ក្រុម​ការងារ​របស់​នាង​បាន​ចេញ​មក​បដិសេធ​។

ចំពោះ​ដំណឹង​ដ៏​ក្ដៅ​គគុក​នេះមាន​ការ​ជជែក​វែកញែក​គ្នា​យ៉ាង​គគ្រឹកគគ្រេង​ រហូត​​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​បាន​លើក​ជា​មតិ​ថា​៖ «តារា​ស្រី​រូប​នេះ​ចូល​សិល្បៈ​ដើម្បី​ធ្វើ​ជា​តារា​សម្ដែង​ មិន​មែន​ចូល​មក​ធ្វើ​ជា​យាយ​ជី​ឯណា»។

Share.