បាត់ដំបង÷ ប្រជាកសិករឈួសឆាយដីដំបូកប្រទះឃើញគ្រាប់មីន និងគ្រាប់កាំភ្លើងមិនទាន់ផ្ទះជាច្រើនគ្រាប់ក្នុងតំបន់វាលស្រែអតីតសមភូមិប្រយុទ្ធ ស្រុកបវេល ខេត្តបាត់ដំបង។

កម្លាំងមូលដ្ឋាន ជាមួយនិងកម្លាំងការិយាល័យអាវុធជាតិផ្ទុះ ស្នងការនគរបាលខេត្ត សហការជាមួយមន្ត្រីអង្គភាពស៊ីម៉ាក នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣នេះបានចុះពិនិត្យ និងប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ពីទីវាលស្រែមួយកន្លែងរបស់ប្រជាកសិករឋិតក្នុងចំណុចភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅមានគុណភាពអាចបង្កការគ្រោះនេះរួមមាន÷ គ្រាប់មីនប្រភេទ ៦៩ ចំនួន ២គ្រាប់, ប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ១ គ្រាប់ និងគ្រាប់បេ ៤០ មួយគ្រាប់ផងដែរ។ បច្ចុប្បន្នមន្ត្រីស៊ីម៉ាកបានប្រមូលយកចេញពីទីតាំងកើតហេតុរងចាំនាំយកទៅកម្ទេចចោលពេលក្រោយ៕

អត្ថបទ៖ ដំបងក្រញូង

Share.