សិល្បៈជាតិ៖ ថ្មីៗនេះតារាចម្រៀង សំ សុវណ្ណារ៉ាក់ ដាច់ចិត្តបង្ហាញមុខភរិយាដែលបានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេល ៦ ឆ្នាំមកហើយ ហើយពេលនេះលោកពិតជារំភើប ព្រោះតែភរិយាកំពុងពរពោះសមាជិកថ្មី។

លែងលាក់បាំងហ្វេនតទៅទៀត លោក សំ សំ សុវណ្ណារ៉ាក់ បានបង្ហោះសារថា ៖

អបអរសាទរ រីករាយទទួលសមាជិកថ្មី កូនជាទីស្រលាញ់របស់ប៉ានឹងម៉ាក់ ពេវេលារយះពេល6ឆ្នាំដែលប៉ានឹងម៉ាក់បានចាប់ដៃរស់នៅនឹងសាងគ្រួសារជាមួយគ្នា តស៊ូរឹងមាំ អត់ធន់ព្យាយាមជំនះគ្រប់បញ្ហា គ្រប់កាលះទេសះ មានសប្បាយ មានទុក្ខគ្រប់សព្វបែបយ៉ាង តែយ៉ាងណាក៏មិនដែល បោះបង់ចោលគ្នាសូម្បីតែមួយជំហាន ការថែទាំ យកចិត្តទុកដាក់ នឹងអោយតម្លៃ យល់ពីគ្នា គ្រប់កិច្ចការងារអាជីពប្រចាំថ្ងៃ ហើយជាពិសេសពេលនេះក៏សមល្មមដល់ពេលដែលត្រូវបង្ហាញ អោយបងប្អូនអ៊ុំពុមីងយាយតា បងប្រុសបងស្រី ហ្វេនៗជាទីស្រលាញ់បានស្គាល់នឹងឃើញហើយ នឹងរួមថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ម៉ាក់ផង សូមជូនពរម៉ាក់ៗ សុខភាពល្អ សំណាងល្អ សម្រស់នៅតែស្រស់ស្អាតក្មេងជាងវ័យ សម្រេចជោគជ័យគ្រប់កិច្ចការងារ ការដូរពីសេសក្នុងឆ្នាំនេះពិតជា ធំធេង នឹងមានន័យណាស់ សម្រាប់ខ្ញុំ 10.06.2023

សូមជម្រាបថា លោក សំ សុវណ្ណារ៉ាក់ បានក្លាយជាតារាចម្រៀងក្នុងផលិតកម្មហង្សមាស បន្ទាប់ពីលោកបានបញ្ចប់ការប្រកួតប្រឡងចម្រៀងលំដាប់ពិភពលោក The X-Factor៕

Share.