សិល្បៈជាតិ៖ ជឿថាអ្នកគាំទ្រទាំងអស់គ្នាពិតជានៅចាំ លោក លុយ វណ្ណធី ឬមានឈ្មោះហ្វេសប៊ុក Peter Luy ដែលជាអតីត​បេក្ខជនដ៏មានសមត្ថភាព និងលេចធ្លោរក្នុងកម្មវិធី X Factor Cambodia ថ្មីៗនេះលោកបានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលពេញបណ្ដាញសង្គម គឺផ្ទះរបស់លោកត្រូវបានចោរចូលគាស់ ហើយប្រមូលបានរបស់មានតម្លៃជាច្រើន។

លោក លុយ វណ្ណធី បានរៀបរាប់នៅលើបណ្ដាញសង្គមថា ចោរបានចូលគាស់ផ្ទះរបស់លោកនិងបានប្រមូលរបស់មានតម្លៃដូចជា កុំព្យូទ័រយួរដៃដែលមានតម្លៃជាង ១០០០ ដុល្លារ នាឡិកាដៃតម្លៃជាង ២០០ ដុល្លារ Speaker ទំនើប ១ គូ និងទូរស័ព្ទ IPhone 7+ មួយគ្រឿង។

លោកបានបន្តថា ចោរបានធ្វើសកម្មភាពគាស់ផ្ទះរបស់លោក ដោយដោះកញ្ចក់ទ្វារក្រោយ ហើយលូកដៃដកគន្លឹះទ្វារ ព្រោះមិនបានចាក់សោរខាងក្នុង នៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣នេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិដីថ្មី សង្កាតគោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ អតីត​បេក្ខជន​ X Factor រូបនេះបានទៅកាន់ផ្ទះមេភូមិហើយរាយការណ៍ពីដំណឹងនេះ ព្រមទាំងទៅប៉ុស្តិ៍នគរបាលភូមិសង្កាត់ ដើម្បីដាក់ពាក្យបណ្ដឹង៕

Share.