សិល្បៈជាតិ៖ យប់មិញនេះ តារាសម្ដែង ជេស៊ីកា បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលព្រាត បន្ទាប់ពីកញ្ញាបានបង្ហោះសារសង្ខើញទារលុយពីផលិតករភាពយន្តអ្នកនាង ព្រំ រដ្ឋា ឱ្យចេញមុខដោះស្រាយលុយដែលជំពាក់ខ្លួនអស់រយៈពេល ២ ឆ្នាំមកហើយ។

តារាសម្ដែង ជេស៊ីកា បានបង្ហោះសារនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣នេះថា ៖ «បងម៉េចហើយរឿងលុយខ្ញុំកាលបានបងគិតសងខ្ញុំ ចង់អោយខ្ញុំចាំដល់ពេលណាទៀត ចង់គិតម៉េច ពេលខ្ញុំផុសរូបតាំងថាខ្ញុំអាក្រក់ហើយចុះពេលដែលអ្នកឯងកហុកបោកប្រាស់ខ្ញុំនឹងម៉េវិញ Ratha Prom ជួយសងលុយខ្ញុំផង។

ការបង្ហោះរបស់តារាស្រីនេះ គឺជាលើកទី ២ ហើយ បន្ទាប់ពីកញ្ញាធ្លាប់បានបង្ហោះសារកាលពីឆ្នាំ ២០២២ ឱ្យអ្នកនាង​ ព្រំ រដ្ឋា ចូលខ្លួនដោះស្រាយលុយចំនួន ៥​ ពាន់ដុល្លារដែលអ្នកនាងឱ្យកញ្ញាទៅខ្ចីគេបន្ត ដោយសន្យាថាសងវិញនៅក្នុងរយៈពេល ៥ អាទិត្យ ប៉ុន្តែក៏ស្ងាត់សញ្ញាសងរហូតដល់សព្វថ្ងៃនេះ។

ជុំវិញរឿងរ៉ាវខាងលើនេះដែរ អ្នកនាង ព្រំ រដ្ឋា ក៏បានបង្ហោះសារបកស្រាយ ដោយមិនប្រកែកពីរឿងខ្ចីបំណុលរបស់កញ្ញា ជេស៊ីកា តែម្ដង។ ដោយអ្នកនាងបានរៀបរាប់អំពីភាពក្ស័យធនក្នុងក្រុមហ៊ុនរបស់អ្នកនាង ដោយនិយាយថា ៖ «រយៈ​ពេល​2ឆ្នាំ​ ហើយ​ដែល​ខ្ញុំ​បាន​បាត់បង់​គ្រប់​យ៉ាង​កិត្តិយស​ការងារ​ទ្រព្យ​សសម្បត្តិសឹងទាំងជីវិតដោយការទទួលមិនបាន កូវីតបានបំផ្លាញខ្ញុំ🥹ឆ្នាំ​2019 ការ​ចាប់​ផ្ដើម​កូវីតទោះមិនទាន់មកដល់ប្រទេសយើង តែយើងគ្រប់គា្នគឺខ្លាច….ការងារ​របស់​ខ្ញុំ​ចាប់​ផ្ដើម​ជួប​បញ្ហា​ ព្រោះ​តួមួយចំនួនគាត់ខ្លាច ទោះជាយើងមានវិធីការពារ..ខាងtv ក៏តម្រូវអោយខ្ញុំកាត់សាច់ព្រោះគាត់ខ្លាចខ្ញុំថតមិនចប់ព្រោះរឿងកំពុងចាក់ផ្សាយ…ទាំង​ដែល​ខ្ញុំ​ថត​ជិតចប់…ខ្ញុំ​ចាប់​ផ្ដើម​ខាតបង់…ខ្ញុំ​តស៊ូ​ធ្វើការងារដែលជាបេះដូងរបស់ខ្ញុំ…ទីបំផុតខ្ញុំ​ត្រូវ​បាត់​បង់​ការងារមួយនេះនៅចុងឆ្នាំ2021..ខាង​អ្នកធ្វើ​ការ​ឲ្យ​ទូរទស្សន៍​លើកឡើងថា ខ្ញុំធ្វើលើសកុងត្រា 5ខែ ត្រូវបញ្ចប់កុងត្រា ទាំងដែលប្រទេសត្រូវបិទក្រុង…ចុះការខាតបង់របស់​ខ្ញុំ​ដែល​គិត​ថា​ ចប់​កូវីតនីងប្រីងប្រែងជាថ្មី…ខ្ញុំ​គិត​ថា មិន​និយាយ​តែ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ហេតុ​អី​ពេលដែលយើងស្លូតត្រូវគេធ្វើបាបបែបនេះ🥹🥹…តែយ៉ាងណាខ្ញុំក៏សូមអរគុណប្អូនស្រី Thyda Pnn ខាង​ទូរទស្សន៍​PNN ដែលនៅតែផ្តល់ឪកាសនិងខ្វល់ខ្វាយពីសុខទុក្ខខ្ញុំ បានផ្តល់ការងារដល់ខ្ញុំ….ខ្ញុំ​ពិត​ជា​ចង់​ Live និយាយ​រឿងក្នុងចិត្តនឹងភាពអយុត្តិធម៌ដែលខ្ញុំជួបបានបៀមទុក្ខ2ឆ្នាំមកនេះណាស់»។

ប៉ុន្តែក្រោយការបកស្រាយរបស់អ្នកនាង ព្រំ រដ្ឋា តារាសម្ដែងស្រី ជេស៊ីកា នៅតែប្រតិកម្មតបវិញទៀតថា ៖ «បងកុហកខ្ញុំក៏ជិត2ឆ្នាំដែរ បងមកខ្ចីលុយខ្ញុំ ហើយអោយខ្ញុំចាំ ចាំមកដល់ពេលនេះ បងបានធ្វើ​កិច្ច​សន្យា​មុខ​ច្បាប់​ហេីយ​ នៅតែ​បំពាន​ បងដឹងហើយថា តាមច្បាប់បងត្រូវជួបនឹងអ្វីខ្លះ… តាំងពីបងធ្វើកិច្ចសន្យាជាមួយខ្ញុំមក 5ខែដែលហើយ បងដឹងខ្លួនឯងហើយថា មនុស្សដូចខ្ញុំស្រួលណាស់»។

ជុំវិញរឿងរ៉ាវនេះ គេនៅចាំបានថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កញ្ញា ជេស៊ីកា ក៏ធ្លាប់បានដាក់ពាក្យបណ្តឹងប្តឹងអ្នកនាង ព្រំ រដ្ឋា​ ជាកូន​បំណុ​លដោយទាមទារទឹកប្រាក់ចំនួន៥ពាន់ដុល្លារ រួមនឹងសំណង​ជំងឺ​ចិត្ត​ទៀតផង៕

Share.