សិល្បៈ​ជាតិ​៖ ​កាល​ពី​រាត្រី​​ថ្ងៃ​ទី​១១ ខែ​មិថុនា ម្សិលមិញ​នេះ​ តារា​សម្ដែង​​រូប​សង្ហា ប៊ុន​ លីម៉ា ទើប​តែ​ត្រូវ​បាន​ប្រកាស​តែង​តាំង​​ជា​ BA តំណាងឱ្យ​​ផលិតផល​របស់​ក្រុមហ៊ុន​ឧកញ៉ា​ ទ្រី ដាណា។ ​

ថ្វី​ត្បិត​ ប៊ុន លីម៉ា មិន​មែន​ជា​តារា​សម្ដែង​ដែល​លេច​ធ្លោ​ខ្លាំង នៅ​ក្នុង​វិថី​សិល្បៈ​ ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ​ក៏​អាច​ចាត់​ចូល​ជា​តារា​ដែល​មាន​​ការ​និយម​គាំទ្រ​ច្រើន​ពី​សំណាក់​មិត្តយុវវ័យ​ផង​ដែរ​។ អតីត​ Freshie Boys​ ​and​ Girls ឆ្នាំ​២០០៨​ ​រូប​នេះ​ បាន​ហក់​មក​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​កាល​ពី​ឆ្នាំ​២០១៨​ ​តាម​រយៈ​ការ​​សម្ដែង​បទ​ចម្រៀង​​មនោសញ្ចេតនា​​ពីរ​បទ​របស់​ផលិតកម្ម​ថោន គឺ​បទ​ «មនុស្ស​ស្រី​ធម្មតា​ម្នាក់​​ឲ្យ​ខ្ញុំ​ខូច​ចិត្ត» និង​បទ​ «មនុស្ស​ស្រី​ធម្មតា​ម្នាក់​មិន​សម​ឲ្យ​បង​ខូច​ចិត្ត»។

បទ​ចម្រៀង​សម្ដែង​ជាមួយ​ ណាសាឌី

ឈាន​មក​ដល់​បច្ចុប្បន្ន​ បុរស​សង្ហា​រូប​នេះ​ តែង​តែ​ត្រូវ​ផលិតករ​និង​អ្នក​ដឹកនាំ​ជ្រើសរើស​ឱ្យ​សម្ដែង​តួ​អង្គ​ក្បត់​ចិត្ត​និង​សាវ៉ា​ នៅ​ក្នុង​ភាពយន្ត​អប់រំ​ ប៉ុន្តែ​​តួ​អង្គ​នេះ​ក៏​ជា​គ្រឹះ​សំខាន់​មួយ​ដែរ​ ដែល​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​​បន្ត​​រក្សា​បាន​នូវ​​ល្បីល្បាញ​ និង​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំទ្រ។

ភាពយន្ត​អប់រំ

ជាមួយ​នឹង​មូលហេតុ​​ទាំង​អស់​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ឱកាស​និង​ទំនុក​ចិត្ត​ពី​ឧកញ៉ា​ ទ្រី ដាណា ​ជ្រើស​រើស​ជា​ BA ប្រចាំ​ក្រុម​ហ៊ុន​ ​ដាណា​ ​ទ្រី​ ដូច្នេះ​​នេះ​ក៏​ជា​សក្ខីភាព​មួយ​បញ្ជាក់​ពី​ប្រជាប្រិយភាព​របស់​លោក​ដែល​​អាច​ឈរ​ទន្ទឹង​រៀម​ច្បង​ក្នុង​រង្វង់​សិល្បៈ​ល្បីល្បាញ​ជា​ច្រើន​ដួង​ទៀត​ដែល​កំពុង​តែ​ដើរ​តួ​នាទី​ជា​ BA ​ប្រចាំ​ក្រុម​ហ៊ុន​ ដាណា ទ្រី​ ផង​ដែរ៕

Share.