ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានជនជាតិចិនជួល ដោយប្រាប់ថាយកស្នាក់នៅ តែផ្ទុយទៅវិញបែជាលួចដាក់ទូហ្គេមបាញ់ត្រី មិនទាន់បានបើកលេងផង ម្ចាស់ផ្ទះដឹង ប្តឹងអាជ្ញាធរចុះដកហូតភ្លាម។

ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា ផ្ទះរបស់គាត់ត្រូវបានជនជាតិចិន ជួល ធ្វើកិច្ចសន្យាថាស្នាក់នៅ អស់រយៈពេល៣ខែមកហើយ ស្រាប់តែប្រមាណ១សប្តាហ៍មកនេះ គាត់មកមើល ឃើញដាក់សុទ្ធតែទូហ្គេមបាញ់ត្រី ទៅវិញ រៀបចំបម្រុងបើកបនល្បែង ឃើញសភាពមិនស្រួល ផ្ទុយពីលក្ខខណ្ឌជួល ទើបប្តឹងទៅអាជ្ញាធរខណ្ឌ សង្កាត់ចោមចៅ៣ ចុះទៅចាត់វិធានការ តែជនជាតិចិនរូបនោះបានគេចខ្លួនទៅបាត់ ។

ក្នុងប្រតិបត្តិការខាងលើ អាជ្ញាធរដកហូតបានទូហ្គេមបាញ់ត្រីបានចំនួន២គ្រឿង ទូហ្គេមតុក្កតាបានចំនួន៤គ្រឿង រួចដឹកយកទៅរក្សាទុកនៅសាលាសង្កាត់ចោមចៅទី៣ ខណៈដែលជនជាតិចិនរូបនោះបានគេចខ្លួនបាត់ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.