នៅ​យប់​ទី​១៤ ខែ​កក្កដា តារា​ចម្រៀង​ Original ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ក្នុង​ស្រទាប់​យុវវ័យ​ កញ្ញា​ ចិត្ត កញ្ចនា បាន​បង្ហោះ​រូប​ភាព​ដើរ​កម្សាន្ត​របស់​កញ្ញា​​នៅ​លើ​បណ្ដាញ​សង្គម​ ជាមួយ​នឹង​រូប​ថត​ទេសភាព​ជ្រោះ​ប៊ូស្រា​ អម​ដោយ​ធម្មជាតិ​ខៀវ​ស្រងាត់​នា​ទឹក​ដី​ខេត្ត​ មណ្ឌល​គិរី ​ធ្វើ​ឱ្យ​​​អ្នក​ដែល​បាន​ឃើញ​ហើយ​​នឹ​ក​ជ្រោះ​ប៊ូ​ស្រា​ ​និង ចង់​ទៅ​ឃើញ​ទិដ្ឋភាព​​ទេសភាព​ទាំង​នេះ​ផ្ទាល់​ភ្នែក​។

យោង​តាម​ការ​បង្ហោះ​របស់​កញ្ញា​ ចិត្ត ​កញ្ចនា ​កញ្ញា​បាន​ទៅ​ដល់​ទឹកដី​នា​ខេត្ត​​ភាគ​ឥសាន​ប្រទេស​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ​មក​ម៉្លេះ​ តែ​កញ្ញា​ទើប​តែ​​ឆ្លៀត​ឱកាស​បាន​ផុស​រូបភាព​ស្អាត​ៗ​ និង​សម្រស់​ទឹក​ជ្រោះ​ប៊ូស្រា​ ចែក​​រំលែក​ជូន​អ្នកគាំទ្រ​ និង មិត្ត​ភក្ដិ​បាន​ទស្សនា​នៅ​យប់​ទី​១៤ ម្សិលមិញ។

កញ្ញា​ ក៏​បាន​ផុស​សួរ​របៀប​លេង​សើច​ជាមួយ​នឹង​ហ្វេន​ៗ​ដែរ​ថា​តើ​រូប​មួយ​ណា​ស្អាត​ជាង​គេ​? ដោយ​ក្នុង​នោះ​មាន​ការ​ចូលមក​ឆ្លើយតប​​ខាង​ក្រោម​ផុស​របស់​កញ្ញា​យ៉ាង​ច្រើន​ ជា​ពិសេស​ក្នុង​ចំណោម​មតិ​ជា​ច្រើន​ ក្រៅ​ពី​អួត​សរសើរ​ទេស​ភាព​ជ្រោះ​ប៊ូស្រា​ថា​មាន​ទេស​ភាព​​ស្អាត​ គួរ​ឱ្យ​ចង់​ទៅ​ដើរ​លេង​កម្សាន្ត​ខ្លាំង​​ហើយ​នោះ​ ​ក៏​បាន​សរសើរ​ពី​សម្រស់​ តារា​ចម្រៀង​រូប​នេះ​​ថា​ស្អាត​និង​គួរ​ឱ្យ​គយគន់​មិន​ចាញ់​ទេសភាព​ប៉ុន្មាន​នោះ​ទេ​៕​

Telegram-Troryorng
Share.