តាម​រយៈ​ហ្វេសប៊ុក​របស់​លោក​ អេឡិច សូរ៉ា ដែល​មាន​ឈ្មោះ​ថា​ John Alexora បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​ ១៥ ខែកក្កដា ឆ្នាំ​២០២១​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​អត់​ទាន់​មា​ន​គូ​ចង់​មាន​គូ​​ ចំណែក​អ្នក​មានគូ​រួច​​លួច​ច្រណែន ព្រោះ​តែ​សំណេរ​ដ៏ផ្អែម​ល្ហែម​ដែល​លោក​បាន​ផ្ញើ​ជូន​អ្នកនាង ឌី សូនីត្តា។​​

ពាក្យ​ពេចន៍​ដ៏​សែន​ពីរោះ​រណ្ដំ​ដែល​លោក​ អេឡិច​ សូរ៉ា បាន​ពោល​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ធ្វើ​ឱ្យ​មិត្ត​ភក្ដិ​ អ្នក​លេង​បណ្ដាញ​សង្គម​ និង​មហាជន​បាន​ឃើញ​ហើយ​ទន់​ជង្គង់​ នោះ​បាន​សរសេរ​ស្ដី​ពី​ការ​ជូន​ពរ​ចំពោះ​អ្នក​នាង ឌី សូនីត្តា នៅក្នុង​ថ្ងៃ​លំណើត​របស់​អ្នក​នាង​ ​ដោយ​លោក​ថែម​ទាំង​បាន​ពោល​ពាក្យ​ពេចន៍​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នកម្ដាយ​អ្នក​នាង ឌី សូនីត្តា ដែល​​បាន​ផ្ដល់​កំណើត​ដល់​អ្នក​នាង​ ទើប​មាន​វត្តមាន​អ្នក​នាង​ចូល​មក​ក្នុង​ជីវិត​របស់​លោក។​

« សំរាប់អូនរាល់ថ្ងៃគឺពិសេស​ ប៉ុន្តែថ្ងៃនេះគឺពិសេសជាងរាល់ថ្ងៃ​ ព្រោះវាជាថ្ងៃរបស់អូន,​ ដូច្នេះបងចង់ជូនពរ​ និង និយាយថា៖ រីករាយថ្ងៃកំណើតស្ក្រីស្អាត​ស៊ីចស៊ី​ និងមានមន្តស្នេហ៍បំផុតនៅលើភពផែនដីនេះរបស់បង! សូមឱ្យអូនមានសុខសុភមង្គលនិងភាពសប្បាយរីករាយ​ ព្រមជាមួយនឹងពរជ័យនៃសុខភាពល្អបំផុត!បងពិតជាអរគុណខ្លាំងណាស់សម្រាប់ថ្ងៃនេះណាស់ដែលអូនមានវត្តមានក្នុងលោកនេះ​ ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ម៉ែ​ សុភាព អ៊ុង​ ដែលបានផ្តល់កំណេីតដល់នារីដ៏ឈ្លាតវៃ​ និងពូកែម្នាក់នេះ​,​ ហេីយក៏អគុណដល់ពេលវេលាដែលបានបណ្តាលអោយអូនបានចូលមកក្នុងជីវិតរបស់បង! អូនបា​នធ្វើឱ្យខ្ញុំដឹងពីអ្វីដែលជាជីវិត🥰 Love you Dy Sonita♥️ រីករាយថ្ងៃកំណើតឌីសូនីតា​ Dy Sonita (ម៉ែអាស្មាយ៌​)»

នៅ​ពី​ក្រោម​សំណេរ​ដ៏​សែន​ផ្អែមល្ហែម​​ជាង​ទឹក​ស្ករ​របស់​លោក អេឡិច​ សូរ៉ា បាន​បង្ហោះ​នោះ​ក៏​មាន​បណ្ដា​ហ្វេន និង​មិត្តភក្ដិ​ជា​ច្រើន​ ដែល​ស្រលាញ់​ចូល​ចិត្ត​អ្នក​ទាំងពីរ​ចូល​មក​អបអរសាទរ​ ជូនពរខួប​កំណើ​ត​អ្នក​នាង​ ឌី សូនីត្តា ព្រម​ទាំង​ពោល​សរសើរ​ចំពោះ​ភាព​ផ្អែម​ល្ហែម​របស់​អ្នក​ទាំងពីរ​ដែល​តែង​តែ​មាន​ចំពោះ​គ្នា​ផង​ដែរ​៕

Telegram-Troryorng
Share.